មិនស្ងាត់ដូចអ្នកធ្លាប់តាមដានខ្លះយល់ឃើញនោះទេ ដោយសារតែពេលនេះ មានលិខិតជូនដំណឹងមួយ បានបង្ហាញយ៉ាងច្បាស់ថា បណ្ដឹងរបស់លោក ម៉ៃ សុគន្ធ ប្ដឹងតារាហ្វេសប៊ុក អូនតា ហៅ Alex Conan Real បានធ្លាក់ដល់ដៃតុលាការ និង ឈានដល់ដំណាក់កាលជំនុំជម្រះហើយ។ លិខិតនេះត្រូវបានបែកធ្លាយ ស្របពេលដែលគេឃើញអូនតា ក៏កំពុងស្ថិតនៅកម្ពុជា ក្នុងដំណើរមកថតផ្សព្វផ្សាយផលិតផលមួយចំនួន និង មកលេងស្រុកតែម្ដង។ យ៉ាងណាមិញ គេមិនដឹងថា តើអូនតា បានទទួលដំណឹងនេះហើយឬនៅ និងមិនទាន់ដឹងថា តើតុលាការនឹងសម្រេចបែបណា ក្រោយការជំនុំជម្រះនោះឡើយ។ តែក៏មានន័យថា លោក ម៉ៃ សុគន្ធ ពិតជាប្ដឹងអូនតាប្រាកដមែន ដោយមិនមែនប្រកាសតែមាត់ ហើយស្ងាត់នោះឡើយ។