កាលពីយប់ថ្ងៃទី ០៩ កុម្ភះនៅទីក្រុង New York ក្រុមហ៊ុនលក់សំលៀកបំពាក់ដ៏ដល្បីរបស់ប្រទេសអាមេរិក Tommy Hilfiger បានរៀបចំកម្មវិធី Tommy Hilfiger Fall-Winter ‘24 Runway Show មួយដ៏ធំ ហើយក៏មានវត្តមានពីតារាល្បីៗទូទាំងពិភពលោកមកចូលរួមដូចជា lee-Junho (ពីក្រុម 2PM), NAYEON (ពីក្រុម TWICE) មកពីប្រទេសកូរ៉េ និង PHUWIN, NARAVIT និង WIN METAWIN មកពីប្រទេសថៃជាដើម។
វត្តមានរបស់តារារ៉េបដ៏ល្បី G-Devith និង ទេព បូព្រឹក្សនៅក្នុងកម្មវិធី Tommy Hilfiger Fall-Winter ‘24 Runway Show នេះគឺជាការអញ្ចើញរបស់ Tommy Hilfiger ប្រចាំនៅប្រទេសអាមរិកដ៏ផ្ទាល់តែម្តង។
Tommy Hilfiger គឺជាប្រ៊េនលក់សំលៀកបំពាក់ដ៏ល្បីរបស់ប្រទេសអាមេរិកដែលមានលក់នៅប្រទេសជាច្រើនទូទាំងពិភពលោកដូចជា ប្រទេស កូរ៉េ ថៃ ខ្មែរ ជប៉ុន វៀតណាម អូស្រ្តាលី និង ហុងកុងជាដើម។