ផ្ទុយពីតារាក្មេងៗ ដែលចូលចិត្តច្រៀងតែបទបែបសម័យ លោក ឈន សៀងហៃ តារាមុខស្រស់កូនកាត់ចិន បែរជាមានទេពកោសល្យទាំងសម័យ និង បុរាណគួរអោយកត់សម្គាល់។ លោកត្រូវគេឃើញអាចច្រៀងបានបទភ្លេងការ មហោរី និង បទបែបរាំវង់ រាំក្បាច់ បានយ៉ាងពិរោះ ជាមួយនឹងទឹកមុខក៏ស្រស់ញញឹម។ អ្វីដែលគេកាន់តែសរសើរ គឺលោកកំពុងឡើងសន្ទុះស្ទើររកពេលទំនេរដកឃ្លាមិនរួច ជាពិសេសការច្រៀងភ្លេងការ ដោយសារតែលោកគឺជាតារាវ័យក្មេង តែសមត្ថភាពក្នុងការច្រៀងបទបែបមហោរី និង ភ្លេងការ គឺមិនចាញ់តារារៀមច្បង។

លោកបានក្លាយជាតារាកាន់តែលេចធ្លោរ ក្រោយពេលបានចាប់ដៃគូជាមួយតារាចម្រៀង សុន ស្រីពេជ្រ និង តារាល្បីៗរៀមច្បង អោយមានឱកាសដើរច្រៀងភ្លេងការជាមួយ។ ស្រពពេលដែលលោកក៏មានទេពកោសល្យស្រាប់ផង ក៏អាចជោគជ័យក្នុងអាជីពជាតារាចម្រៀងក្នុងវង់ភ្លេងប្រពៃណីនេះមកដល់បច្ចុប្បន្ន។ លោកក៏ជាតារាដែលតែងសកម្មនឹងការងារមនុស្សធ៌ម ដោយតែងបរិច្ចាគផ្សេងៗ តាមម្ចាស់ជំនួយ តាមរយៈអ្នកនាង សុន ស្រីពេជ្រ និង មិត្តសិល្បៈជាហូរហែរ។

លោក ឈន សៀងហៃ ក៏ត្រូវបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងនៅសកលវិទ្យាល័យមួយ និង ជាម្ចាស់(មេអាហ្វែ) តន្រ្តីសម័យ និងបុរាណ(ភ្លេងការ)ឈនសៀងហៃតន្រ្តី ផងដែរ។ តារាចម្រៀង ដែលមានស្រុកកំណើតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម រូបនេះ រមែងទទួលបានការលើកទឹកចិត្តលើការងារសិល្បៈពីសំណាក់គ្រួសារ បើទោះលោកមានឪពុកជាមន្រ្តីរាជការបម្រើការនៅនាយកដ្ឋានអង្គរក្សអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដែលត្រូវគេដឹងថាគួរតែលើកទឹកចិត្តអោយលោកដើរឆ្ងាយពីការច្រៀងរាំ។ លោកមានបងប្អូន២នាក់ ដោយលោក គឺជាកូនច្បងនៅក្នុងគ្រួសារ និងមានម្តាយជាអ្នកអាជីវកម្មមួយរូប ដែលមានជីវភាពធូរធារគួរសម។ លោក ឈន សៀងហៃ អះអាងថា ក្រៅពីរវល់ខ្លាំងផ្នែកច្រៀងការ អាជីវកម្មបើកអាហ្វែច្រៀងសម័យរបស់លោក ក៏កាក់កបខ្លាំងណាស់ដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here