ឆ្នាំ២០២៤ ពិតជាឆ្នាំដែលល្អមែន ដែលខាងផលិតកម្មសាស្រ្តាហ្វីម បានជូនដំណឹងថា រឿង ម៉ែក្រឡាភ្លើង ត្រូវបានប្រទេសឥណ្ឌូណេនី ទិញសិទ្ធពីផលិតកម្ម ទៅផលិតសារជាថ្មី ជាទម្រង់របស់ប្រទេសខ្លួន។
វាពិតជាមោទនាភាពរបស់ជនជាតិខ្មែរទាំងមូល ដែលនេះរឿង លើកដំបូង ដែលមានប្រទេសដទៃចាប់អារម្មណ៍ទិញរឿងក្នុងស្រុករបស់យើង ទៅផលិតជារឿងរបស់គេ គេនឹងស្គាល់កាន់តែច្បាស់ថា បច្ចុប្បន្នភាពយន្តខ្មែរ កំពុងតែឈានទៅកាន់ពិភពលោក។
ទន្ទឹមនឹងដំណឹងល្អនេះដែរ រឿងម៉ែក្រឡាភ្លើង នឹងត្រូវចាក់បញ្ចាំងទៅក្រៅប្រទេសជាច្រើន ក្នុងតំបន់អាស៊ី ដូចជា ថៃ ឡាវ ឥណ្ឌូនេស៊ី វៀតណាម និង តំបន់ចចារ ដើម្បីចាក់បញ្ចាំងទៅបណ្តាប្រទេសជាច្រើនទៀត
គួរបញ្ជាក់ផងដែរថា កាលចាក់បញ្ចាំងនៅក្នុងស្រុក រឿងម៉ែក្រឡាភ្លើង បានបំបែកកំណត់ត្រា រឿងខ្មែរទី១ ដែលរកប្រាក់ចំណូលសរុបច្រើនេជាងគេបំផុត រឿងដែលមានការចាក់បញ្ចាំងបានយូរជាងគេយូបំផុត ភាពយន្តដែលបំបែកកំណត់ត្រា លក់សំបុត្រដាច់ខ្លាំងបំផុតក្នុងថ្ងៃចាក់ដំបូងបំផុត ភាពយន្តរន្ធត់មនោសញ្ចេតនាដែលល្អបំផុតផងដែរ។