នៅទីបំផុត លោក ឥន្ទ និម្មិត ម្ចាស់បទ “ត្រចៀកកាំចាំស្នេហ៍” ដ៏ល្បីល្បាញ បានត្រលប់មកកាន់សិល្បៈវិញហើយ ដោយគេឃើញលោកបញ្ចេញ MV មួយបទយ៉ាងពិរោះជក់ចិត្ត ជាមួយនឹងបទ “រូបអូនហ្នឹងហើយ” ដែលជាសំនៀងដើមរបស់ អធិរាជសំលេងមាស ស៊ិន ស៊ីសាមុត។

ចម្រៀងដែលលោកទើបតែបញ្ចេញសារជាថ្មីនេះ គឺជាសញ្ញាណបង្ហាញថា តារាចម្រៀងដែលធ្លាប់ល្បីក្នុងបទ “ត្រចៀកកាំចាំស្នេហ៍” កាលពីច្រើនឆ្នាំមុនរូបនេះ នឹងវិលមកកាន់ពិភពសិល្បៈសារជាថ្មី ហើយបើទោះជាបង្ហាញខ្លួនលើកនេះ លោកបានផលិតបទថ្មី ដោយជាបទខូវើ មិនមែនជាបទផលិតថ្មី តែក្នុងពេលបន្តបន្ទាប់ លោកក៏នឹងគ្រោងបញ្ចេញបទចម្រៀងទាំងខូវើ និង Original Song ដើម្បីអន្ទងបេះដូងហ្វេនៗផងដែរ។

មកទល់ពេលនេះ MV “រូបអូនហ្នឹងហើយ” របស់លោក ឥន្ទ និម្មិត កំពុងទទួលការចាប់អារម្មណ៍មិនអន់ឡើយ ដោយសារតែការបកស្រាយបទនេះ គឺស៊ីនឹងសំលេងដ៏ផ្អែមស្រទន់របស់លោក ស្របពេលដែលលោកក៏បានភ្លេងពិណពាទ្យនៅដើមវីដេអូ ដែលបង្ហាញពីការគាស់កកាយចម្រៀងដ៏ល្បីមួយនេះ របស់ លោក ស៊ិន ស៊ីសាមុត អោយមានការចាប់អារម្មណ៍ឡើងវិញ និង ក៏ជាការរួមចំណែកជួយអភិរក្សនូវទម្រង់ភ្លេងពិណពាទ្យខ្មែរ អោយពិភពលោកកាន់តែស្គាល់។


LEAVE A REPLY

Please enter your comment!
Please enter your name here