យោងតាមការប្រកាសរបស់ផលិតកម្ម LD កំពូលតារាម៉ូដែលល្បីល្បាញរបស់ហ្វីលីពីន King Of The CatWalk ក៏ជាតួសម្ដែងមួយរូបផង នៅក្នុងភាពយន្តរឿង “ប្រវត្តិស្នេហ៍នាងនាថ”។ តារាម៉ូដែល ដែលធ្លាប់មកកម្ពុជាកាលពីឆ្នាំ2022 ផងដែរ ដោយលោកត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាតារាម៉ូដែលភេទទី៣ ដែលមានសាច់ដុំធំ សង្ហារ និង ទាក់ទាញខ្លាំង។

នៅមិនទាន់មានការបញ្ជាក់ថា តារាហ្វីលីពីនដ៍ល្បីរូបនេះ នឹងសម្ដែងជាតួអង្គអ្វីនៅឡើយទេ តែក៏មានន័យថា ផលិតកម្ម LD ដែលមានលោក លៀក លីដា និង លៀក លីណា គឺជាអ្នកគ្រប់គ្រង ពិតជាហ៊ានចំណាយទុនខ្ពស់មែន ដែលអាចយក King of The Catwalk អោយមកសម្ដែងបាន ខណៈដែលក្នុងរឿងនេះ ក៏មានតួឯកប្រុសជាកំពូលតារាមីយ៉ាន់ម៉ា តួឯកស្រីជាកូនកាត់បារាំង និង មានតួមកពីប្រទេសល្បីឈ្មោះមកចូលរួមសម្ដែងរួចទៅហើយ។

តាមគម្រោង លោក King of the Catwalk នឹងមកសម្ដែងនៅកម្ពុជា ចាប់ពីថ្ងៃទី២២ កុម្ភៈ តទៅ ដោយគេជឿថា ការជះលុយយកតារាបរទេសអោយមកសម្ដែងកាន់តែច្រើន នឹងធ្វើអោយបរទេសស្គាល់ និង ជួយផ្សព្វផ្សាយ ពីវប្បធម៌ខ្មែរកាន់តែច្រើន។

LEAVE A REPLY

Please enter your comment!
Please enter your name here