តាំងពីព្រឹកថ្ងៃទី19 កុម្ភៈ ឆ្នាំ2024 ដែលលោកស្រី ប៊ុន ចាន់និមល ម្ចាស់ផលិតកម្មសាស្ត្រាហ្វៀម បានដឹកនាំតួសម្ដែង និង ក្រុមការងារ មកដល់ប្រទេសថៃ នៅទីក្រុងបាងកក ដោយវត្តមានរបស់លោកស្រី និង តួសម្ដែង គឺដើម្បីមកសម្ពោធខ្សែភាពយន្តរឿង ម៉ែក្រឡាភ្លើង ដែលត្រូវបានថៃទិញសិទ្ធិ យកមកផលិតឡើងវិញ និង យកមកដាក់បញ្ចាំងជាផ្លូវការនៅរោងកុនថៃ។

ជាគម្រោងថៃ នឹងដាក់សម្ពោធភាពយន្តលោកស្រី នៅថ្ងៃទី20 កុម្ភៈ នៅគ្រប់រោងកុនប្រទេសថៃ ហើយជាកាស្វាគមន៍ គេឃើញផលិតករ និង តួសម្ដែងឍរបស់សាស្ត្រាហ្វៀម គឺគ្រាន់តែមកដល់ភ្លាម ក៏ត្រូវបានអ្នកផលិតកម្មវិធីថៃ និង អ្នកកាសែតស្កាត់សម្ភាសន៍តែម្ដង ដោយនៅថ្ងៃទី19 កុម្ភៈ គឺមានការសម្ភាសន៍ពីកន្លែងផ្សេងគ្នានៅពេលរសៀល ហើយមួយកន្លែងៗ មានការរង់ចាំសម្ភាសន៍ពីអ្នកសារព័ត៌មាន និង ពីផលិតករកម្មវិធីផ្សេងគ្នាច្រើនៗស្ថាប័ន។

នេះក៏ចាត់ទ្កថា គឺជាមោទនភាពរបស់ផលិតករខ្មែរ និង តារាខ្មែរផងដែរ ដែលត្រូវបានថៃទិញសិទ្ធិយកភាពយន្តមកដល់បញ្ចាំងនៅប្រទេសថៃ ហើយគ្រាន់តែបានមកដល់ គឺមានការស្កាត់សម្ភាសន៍តែម្ដង ដែលជាការអោយតម្លៃ និង បង្ហាញពីការចាប់អារម្មណ៍ សម្រាប់ភាពយន្តខ្មែរ ផលិតករខ្មែរ តារាខ្មែរ ពេលមកដល់ក្រៅប្រទេស។ ក្នុងបេសសកម្មការងាររបស់ ផលិតករសាស្ត្រាហ្វៀម និង តួសម្ដែងនេះ ក្រុមការងារ ផ្ទះតារា ក៏ជាអ្នកទទួលខុសត្រូវក្នុងការមកផ្ដិតយកព័ត៌មានដោយផ្ទាល់ ទាំង4ថ្ងៃ នៅប្រទេសថៃផងដែរ។






LEAVE A REPLY

Please enter your comment!
Please enter your name here