ព្រះអើយ រថយន្ត BraBus មកទល់ពេលនេះ ទើបតែមានបុគ្គល2រូបប៉ុណ្ណោះ ដែលបានកុម្ម៉ង់ជិះ គឺកញ្ញាស្រីណៃ និង ឌួង ម៉ានិច ដោយសារតែរថយន្តនេះមានតម្លៃខ្ពស់ ហើយជាម៉ូដរថយន្ត ដែលភាគច្រើនគឺតារាស៊ិចស៊ីឡូយឆាយ ទើបចូលចិត្តប្រើ។ ជាមួយនឹងការបង្ហោះអោយឃើញពីម្ចាស់ប្រេន Pichy P-White បានធ្វើអោយគេភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែអ្នកនាង កំពុងក្លាយជាអ្នកប្រើរថយន្តម៉ាក BraBus ទី3 នៅកម្ពុជា តែជាម្ចាស់រថយន្ត BraBus ទំនើបចុងក្រោយគេ និង មានតម្លៃនាំមុខគេ ដោយសារតែជាស៊េរី2024។
អ្នកឃើញពីការបង្ហោះនេះច្រើនណាស់ ស្ញើចសរសើរចំពោះ អ្នកនាង កាន់ ចន្ថា ម្ចាស់ប្រេន Pichy P-White ដែលជាអ្នកលក់អនទ្បាញដែលស្ងាត់ស្ងៀមបំផុត តែបែរជាលុយមិនធម្មតា ដល់ថ្នាក់កុម្ម៉ង់ទិញរថយន្តម៉ាកនេះមកប្រើ ដឬលបង្ហាញថា គឺទោះជាមុខរបររបស់អ្នកខ្លះរងការប៉ះពាល់ នៅក្នុងបរិយាកាសវិបត្តិសេដ្ឋកិច្ចនេះ ប៉ុន្តែផលិតផលរបស់អ្នកនាងនៅតែផ្ទុះកើបចំណូលកប់ក្ដោង ព្រោះតែយុទ្ធសាស្ត្រទីផ្សារ និង គុណភាព ដែលនៅតែធ្វើអោយអ្នកនាងកាក់កប។ ជោគជ័យរបស់អ្នកនាង សម្ង៉ែងយ៉ាងច្បាស់ តាមរយៈការបង្ហាញរថយន្តម៉ាកនេះជាកាដូខ្លួនឯង។
យ៉ាងណាមិញ ក្រុមការងារយើង នៅមិនទាន់អាចសុំការបំភ្លឺពីអ្នកនាងថា តម្លៃរថយន្តនេះ មានតម្លៃប៉ុន្មានអោយច្បាស់ និង មូលហេតុដែលនាំអោយអ្នកនាង សម្រេចចិត្តជះលុយធ្វើជាជនទី3 ដែលជាម្ចាស់ BraBus នៅកម្ពុជាឡើយ។ ក្រៅតែឃើញអ្នកនាង ដាក់នៅក្នុងការបង្ហោះវីដេអូប្រាប់ហ្វេនៗថា 70ម៉ឺនដុល្លារ ដែលកាន់តែធ្វើអោយអ្នកដឹងហើយ ដាច់ផ្ញារ។