កាលពីថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០២៤ ភាពយន្តល្បីល្បាញរបស់ថៃ រឿង “បងណាក់ វគ្គ៤” បានធ្វើពិធីសម្ពោធនៅកម្ពុជា និង ដាក់បញ្ចាំងអោយហ្វេនៗទស្សនាជាផ្លូវការ ដើម្បីប្រកាសជាសាធារណៈថា ភាពយន្តមួយនេះ នឹងសម្រេចលក់សំបុត្រគ្រប់រោងនៅកម្ពុជាហើយ ចាប់ពីថ្ងៃទី១ មីនា ឆ្នាំ២០២៤ តទៅ។

នេះជាភាពយន្តភ័យរន្ធត់ និង កំប្លែងសើចចុកពោះ ដោយក្នុងវគ្គនេះ គឺទាំងកំប្លែង ទាំងសើចចុកពោះ ជាមួយនឹងតួអង្គកំប្លែងស្ងួតជាភេទទី៣ឌឺដងគ្នា។ ភាពយន្តនេះ ក៏ត្រូវគេជឿថានឹងកើបលុយដូចគ្នានឹង៣វគ្គកន្លងមកផងដែរ ដោយសារតែសាច់រឿងល្អមើល។

អ្វីដែលកាន់តែគួរអោយចាប់អារម្មណ៍ នៅថ្ងៃបើកសម្ពោធ ក៏មានតួអង្គតំណាងអោយ បងណាក់ ត្រូវបានគេតុបតែង ដើម្បីញញាក់អារម្មណ៍អ្នកទស្សនាក្នុងរោងផងដែរ ជាពិសេសក្នុងពេលដែលសាច់រឿង ត្រូវរំលេចនូវឈុតរន្ធត់ម្ដងៗ។ នៅឯប្រទេសថៃ ភាពយន្តនេះ ក៏កំពុងផ្ទុះគ្រប់រោងពីអ្នកទស្សនាផងដែរ បន្ទាប់ពីដាក់លក់សំបុត្រ។



LEAVE A REPLY

Please enter your comment!
Please enter your name here