កាលពីថ្ងៃទី 29 ខែកុម្ភៈឆ្នាំ 2024 មុននេះលោក សុខ សម្បត្តិ ដែលគេស្គាល់ថាគឺជាម្ចាស់ហាងតៀមគ្រាប់កាហ្វេ បានរៀបចំកម្មវិធីកាត់ខ្សែបូរសម្ពោធិហាងសាខាថ្មីរបស់ខ្លួនយ៉ាងអធិបធម៌ ដោយមានវត្តមានរបស់សិល្បករសិល្បការិនីនិងភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករ។ នៅក្នុងកម្មវិធីសម្ពោធហាង តៀមគ្រាប់ការហ្វេ មាននការប្រមូលសិនជាច្រើនដែលមិនធ្លាប់មានសម្រាប់អតិថិជនដែលបានមកកម្មង់ដល់ហាងផ្ទាល់។

លោក សុខ សម្បត្តិ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថាទម្រាំតែលោកបានបើកដំណើរការហាង តៀមគ្រាប់ការហ្វេ បានជោគជ័យមកដល់សព្វថ្ងៃនេះគឺបានទៅរៀនសិក្សាស្វែងយល់ពីរស់ជាតិ ការហ្វេនៅឯក្រៅប្រទេសអស់ជាច្រើនឆ្នាំ ទើបធ្វើឲ្យអាជីវកម្មមួយនេះទទួលបានជោគជ័យដល់សព្វថ្ងៃ និង បង្កើតសាខាជាបន្តបន្ទាប់បែប។លោកបន្តទៀតថា ហាងនេះមិនបានទិញប្រេនឆាយមកពីប្រទេណាទេ គឺលោកជាអ្នកបង្កើតប្រេនខ្លួនឯង ហើយៗនុយក្នុងហាងសុទ្ធតែលោកជាអ្នកបង្កើតរស់ជាតិថ្មី។

ក្នុងថ្ងៃនោះលោក បានសម្តែងការរីករាយយ៉ាងខ្លាំងនៅពេលហាង ទៀមគ្រាប់ការហ្វេ បានបើកតំណើរការនៅពេលនេះ ហើយលោកជឿរថាអតិថិជននឹងមកគាំទ្រហាង មួយនេះច្រើនជាមិនខាន ព្រោះរស់ទាញចិត្តភ្ញៀវតាំងពីសាខាទីមួយមកម្លេះ។ដោយ ឡែកក្នុងនោះគេក៏ឃើញមានវត្តមានកញ្ញា ញឹម ចានថន លោក ម៉ាដូណា កញ្ញា ស៊ឹម ថៃណា ក៍បានលេចមុខក្នុងកម្មវិធីពិសេស នោះផងដែរ។

គួរបញ្ជាក់ផងដែរថា ហាង តៀមគ្រាប់ការហ្វេ មានទីតាំងជិតសាលាខណ្ឌ័៧មករា រាជធានីភ្នំពេញ។

Go back

Your message has been sent

Warning
Warning
Warning
Warning

Warning.

LEAVE A REPLY

Please enter your comment!
Please enter your name here