តារាចម្រៀងជើងចាស់អ្នកនាង យ៉ុង ចាន់កណ្ណិកា ដែលត្រូវបានគេស្គាល់ថាជាម្ចាស់ហាង កណ្និកា សាឡន បានធ្វើឱ្យអ្នកស្ដាប់វិស័យចម្រៀងបានរំឮកឡើងវិញនូវទឹកដមសម្លេងរបស់ខ្លួនម្ដងទៀតតាមរយៈMV បទ ចម្រៀង Original song « បងធ្លាក់ដល់សូន្យក៏អូននៅស្នេហ៍ » ដែលអ្នកនាងបានបកស្រាយ ft ជាមួយនឹងលោក ញឹម ចំរើន ទទួលបានជោគជ័យ និង ទាញយកភាពល្បីល្បាញរបស់ខ្លួនបានត្រឡប់មកវិញ។

ថ្មីៗនេះតារាចម្រៀង យ៉ុង ចាន់កណ្ណិកា ក៏បានសាងភាពភ្ញាក់ផ្អើលជាថ្មី សោយអ្នកនាងប្រកាសធ្វើរឿងមួយដើម្បីជួយដល់ការផ្សព្វផ្សាយវិស័យសិល្បវប្បធម៌ខ្មែរដោយពុំគិតកម្រៃថែមទៀតផង។

យោងតាមការប្រកាសនៅលើគណនីហ្វេកប៊ុកផ្លូវការរបស់អ្នកនាង យ៉ុង ចាន់កណ្ណិកា បានសរសេរថា « 📣សូមប្រកាសជាផ្លូវការថានាងខ្ញុំនិងទទួលការថតចំរៀង ដោយពុំគិតកំរៃ ដើម្បីជាការចូលរួមការការផ្សព្វផ្សាយណាមួយដែរត្រូវការសំលេងនាងខ្ញុំចូលរួម គោលបំណង ចង់ចូលរួមលើកស្ទួយវិស្ស័យសិល្បះ
👉🏻1បទ អប់រំ ដើម្បីស្រ្តី ។ល។
👉🏻2កុនភាពយន្តខ្នាតធំខ្មែរផ្សេងៗ
👉🏻3 បទចំរៀងដែពាក់ព័ន្ធអត្តន័យសង្គមជាតិ
ផ្សព្វផ្សាយទេសចរណ៍។ល។ ដើម្បីសង្គមជាតិ។

នៅក្នុងសំណេរនេះ អ្នកនាងបានបន្តថា « នេះជាអ្វីដែរនាងខ្ញុំចង់ធ្វើ ដើម្បីផលប្រយោជន៍រួម ជាការដឹងគុណវិស័យសិល្បះដែរធ្វើអោយខ្ញុំមានកំណើតដ៍សព្វថ្ងៃនេះ ដូច្នេះ គ្រប់ផ្នែកផលិតករធំ តូច ដែរស្រលាញ់សំលេងរបស់នាងខ្ញុំអោយទាក់ទងមកនាងខ្ញុំបាន ដោយមើលទៅតាមជាក់ស្តែង អត្តន័យបទចំរៀងផ្សេងៗ❤️បេះដូងអ្នកសិល្បះ❤️។

នេះគឺជាការលើកឡើងដើម្បីបំផុសពីទឹកចិត្តដ៏ប្រពៃ និង មានអត្ថន័យរបស់ខ្លួន រួមគ្នាជាមួយនឹងដៃគូចម្រៀងរបស់អ្នកនាងគឺលោក ញឹម ចំរើន ដែលជំហរជាថ្មីរបស់អ្នកទាំងពីរនោះគឺ ក្នុងគោលបំណងជួយលើកស្ទួយដល់វិស័សិល្បៈខ្មែរ។ ម្យ៉ាងអ្នកនាង និង ដៃគូ ក៏កំពុងរួមគ្នាបង្កើតនូវស្នាដៃថ្មីៗជាបន្តបន្ទាប់ទៀតដើម្បីបំពេរអារម្មណ៍អ្នកស្ដាប់ និង ចូលរួមជាផ្នែកមួយលើកកម្ពស់វិស័យចម្រៀង Original song ឱ្យកាន់តែមានឥទ្ធពលខ្លាំងឡើងៗ។

LEAVE A REPLY

Please enter your comment!
Please enter your name here