យោងតាមការបង្ហោះរបស់លោកជំទាវ ឧកញ៉ា អ៊ាន សៀវម៉ី កំពុងបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោកជំទាវ ប្រកាសចាប់ខ្លួនបុរសម្នាក់ ដោយគ្រាន់តែអ្នកផ្ដល់ព័ត៌មាន ពីទីតាំងជាក់លាក់របស់បុរសម្នាក់នោះ ក៏លោកជំទាវហ៊ានអោយដល់1ម៉ឺនដុល្លារ។

លោកជំទាវ បានបញ្ជាក់នៅលើផេកផ្លូវការ កាលពីយប់ថ្ងៃទី4 មីនា ឆ្នាំ2024 មុននេះថា “សេចក្តីជូនដំណឹង
ដំណឹងស្វែងរកជនឆបោក ឈ្មោះ កេត កត្តញូតា
បើសិនបងប្អូន ញាតិមិត្ត បានដឹងដំណឹង ឬ ប្រទះឃើញជននេះ និង រាយការណ៍មកយើងខ្ញុំរហូតដល់ការចាប់ខ្លួនបាន យើងខ្ញុំនឹងមានជូនជាសាគុណចំនួន $10,000 ។

លេខទំនាក់ទំនង:☎️012 257 222☎️
015 257 222☎️”។ ជាមួយនឹងការបង្ហោះនេះ គេជឿថា លោកជំទាវទំនងជាត្រូវបុរសម្នាក់នេះ ពាក់ព័ន្ធលុយកាក់មិនតិចនោះឡើយ ទើបដល់ថ្នាក់ឈានដល់ប្ដឹងតុលាការ ហើយថែមទាំងឈានដល់ការបង្ហោះស្វែងរកទៀត បន្ទាប់ពីមានការលេចឮថា បុរសនោះស្ងាត់ដំណឹងមិនចូលខ្លួនតតាំងផ្លូវច្បាប់ ឬ មិនចូលខ្លួនដោះស្រាយ។


LEAVE A REPLY

Please enter your comment!
Please enter your name here