កាលពីថ្ងៃទី 5 ខែមីនាឆ្នាំ 2024 មុននេះតារា tik tok លោក ផាត់ តាភូ បានរៀបចំកម្មវិធីខួបកំណើតគម្រប់វ័យ27ឆ្នាំរបស់ខ្លួនយ៉ាងអធិកអធមនៅក្នុងភោជនីយដ្ឋានវីហ្វ្រែនស្កាយបាបឹងកក់ ដោយមានវត្តមានតារាសិល្បៈ និង ភ្ញៀវកិត្តយសជាច្រើនចូលរួម។ អ្វីដែលគួរអោយកត់សម្គាល់ខួបរបស់លោកក្នុងឆ្នាំនេះស៊ុប្រាយ នំខួប បាច់លុយនិង នំខួបហូតចេញសុទ្ធតែលុយដុល្លារទាំងខ្សែៗ ធ្វើកក្រើកកម្មវិធីតែម្តង។

នៅក្នុងថ្ងៃខួបកំណើត លោកបានសម្ដែងអារម្មណ៍រំភើបចិត្តខ្លាំងមែនទែន ស្ទើរតែស្រក់ទឹកភ្នែកកណ្តាលកម្មវិធីពេលដែលឃើញភ្ញៀវកិត្តិយសនិងមិត្តភក្រ័ផ្ដល់តម្លៃចូលរួមនៅក្នុងកម្មវិធីខ្លួនច្រើនបែបនេះ។

ទន្ទឹមនិងភាពរីករាយនៅក្នុងថ្ងៃខួបកំណើតនោះ លោក ផាត់តាភូ បានទម្លាយរឿងវ៉ាវប្រាប់អ្នកសារព័ត៌មាន ថាមុនពេលធ្វើកម្មវិធីខួបកំណើតនេះ លោកបានជួបគ្រោះថ្នាក់ចរាចរណ៍រហូតទៅដល់ 2 លើកស្ទើរតែប៉ះពាល់ទៅដល់ជីវិតរបស់ខ្លួន និងខាត់បង់ទ្រព្យសម្បត្តិអស់ជិតខ្ទង់មឺនដុល្លាឯណោះ។

ក្នុងអំឡុងពេលនោះលោកមានការបាក់ទឹកចិត្ត សឹងតែមិនអាចក្រោកឈរមកវិញបាន ស្ថានភាពសេដ្ឋកិច្ចក៏ធ្លាក់ចុះ ក្រុមសម្តែងក៏បែកបាក់ ហើយដោយមានរឿងផ្ទួនៗបែបនេះពេលខ្លះលោកចង់គិតខ្លីម្តងៗដែរ តែទោះជាយ៉ាងណាលោកក៏ប្រឹងកក្រោលឈរបានឡើងវិញ។ លោកបន្តទៀតថា កម្មវិធីខួបលើលនេះលោកចង់ធ្វើលើករាសី ដើម្បីអោយគ្រោះចង្រៃរលាយអោយអស់។

LEAVE A REPLY

Please enter your comment!
Please enter your name here