កាលពីថ្ងៃទី6 មីនា ឆ្នាំ2024 តារាសម្ដែង លោក អៀម សុខា បានរងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរគួរសម ដល់ថ្នាក់បាក់ឆ្អឹងថ្គាម និង បាក់ធ្មេញដោយកន្លែង ដោយសារតែលកំពុងជិះម៉ូតូ បានប៉ះទង្គិចជាមួយម៉ូតូដែលកំពុងបើកបរដូចគ្នា ហើយបណ្ដាលអោយលោកដួលបោកក្បាលធ្ងន់ធ្ងរ ហើយបុកទង្កិចខ្លាំងចំឆ្អឹងថ្គាម និង ធ្មេញមុខ។ លោកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និង កំពុងសម្រាកព្យាបាល ដោយត្រូវខកខានការងារទាំងអស់ ដែលបានកុងត្រា។ នៅមិនទាន់ដឹងពីសភាពជម្ងឺលើផ្នែកផ្សេងនៅឡើយទេ ដោយសារតែមុខរបួសមិនទាន់ឈឺសព្វកន្លែង ដែលប៉ះទង្កិច។