ក្រៅពីបើកសាលាបណ្ដុះបណ្ដាលជំនាញសិល្បៈរួមមាន សម្ដែង ដើរម៉ូដ និង MC ជាដើមនៅក្នុងទីក្រុងបាងកក លោកស្រី យ៉ូម៉ារីតា ដែលជាអគ្គនាយិការបស់សាលា ក៏ត្រូវគេកត់សម្គាល់ថា បានបណ្ដុះកូនស្រីនៅក្នុងវិស័យម៉ូដែល និង សម្ដែងផងដែរ ស្របពេលដែលកូនស្រីវ័យក្បែរក្រមុំរបស់លោកស្រី ក៏មានរូបសម្រស់ស្រស់សោភា និង មានទេពកោសល្យពីក្នុងខ្លួនស្រាប់។ លោកស្រី យ៉ូម៉ារីតា ជាជនជាតិថៃ និង ជាអ្នករៀបចំកម្មវិធីសិល្បៈធំៗប្រចាំនៅក្នុងប្រទេសថៃផង បានលើកឡើងថា ក្នុងចំណោមកូនទាំង3របស់ខ្លួន កុមារី អាហ្គីតា គឺជាកូនស្រីដែលមានដុងសិល្បៈ ហើយមានភាពក្លាហានជាងគេ ទើបលោកស្រីជំរុញអោយចូលប្រឡូកក្មុងការងារនេះ តាមលំនាំរបស់ខ្លួន។
ម្យ៉ាងមកពីលោកស្រីគឺជាអ្នកបណ្ដុះបណ្ដាលលើជំនាញសិល្បៈ នៅក្នុងប្រទេសថៃមួយរូបផង ទើបលោកស្រីត្រូវតែជំរុញកូនស្រី ស្របគ្នាដែលលោកស្រីក៏ជាអ្នករៀបចំកម្មវិធីមួយរូប និង មានទំនាក់ទំនងជាមួយបណ្ដាក្រុមហ៊ុនតូចធំនៅក្នុងប្រទេសថៃ និង ជាមួយតារាសិល្បៈល្បីៗនៅក្នុងប្រទេសថៃស្រាប់។ លោកស្រីក៏កំពុងមានគម្រោងបណ្ដុះកូនស្រីអោយខ្លាំងនៅក្នុងវិស័យសិល្បៈផងដែរ។
គួរបញ្ជាក់ផងដែរថា លោកស្រី យ៉ូម៉ារីតា គឺជាតារាសិល្បៈនៅក្នុងប្រទេសថៃ ដែលមានជំនាញពិធីការិនី អ្នកថតផ្សព្វផ្សាយ និង ជាអ្នកដើរម៉ូដល្បីឈ្មោះមួយរូបនៅក្នុងប្រទេសថៃ។ បច្ចុប្បន្នលោកស្រីបានវិវឌ្ឍន៍ខ្លួនក្លាយជាអ្នករៀចំកម្មវិធី និង ជាអ្នកចាប់ដៃជាមួយម្ចាស់រោងចក្រជាច្រើន ក្នុងការបង្កើតប្រេនអោយអ្នកជំនួញកម្ពុជា ថៃ ឡាវ និង ភូមាជាដើម។ លោកស្រីក៏ជាម្ចាស់ប្រេនកាហ្ចេ Ritaso ដែលមានទីផ្សារខ្លាំងនៅថៃ និង ឡាវផងដែរ។ លោកស្រីត្រូវគេស្គាល់ថា គឺជាជនជាតិថៃ ដែលអាចនិយាយភាសាខ្មែរបាន និង កាន់តែជោគជ័យ ក្រោយពេលបើកសាលា Nangfa Studio ដោយប្រមែប្រមូលផលិតករ និង តារាសិល្បៈជំនាញៗរបស់ថៃ និង ពីប្រទេសផ្សេង អោយមកបណ្ដុះបណ្ដាលជំនាញសិល្បៈ ដល់សិស្សដែលចុះឈ្មោះរៀន។
សព្វថ្ងៃ Nangfa Studio ទទួលសិស្សមកពីគ្រប់ទិសទី ជាពិសេសមកពីកម្ពុជា និង ឡាវ ដើម្បីបង្រៀនពីជំនាញសិល្បៈជាមួយគ្រូៗ ដែលជាផលិតករ និង ជាតារាអាជីពរបស់ថៃផ្ទាល់។ លោកស្រីក៏មានសកម្មភាពចុះកមកម្ពុជាញឹកញាប់ផងដែរ ពិសេសក្រោយពីមានកិច្ចសហការជាមួយ លោក ផាត់ តារារដ្ឋ ដែលជាសែព្រះរាជវង្សអង្គឌួង នៅកម្ពុជា និង ជាចាងហ្វាងសារព័ត៌មាន ផ្ទះតារា។