កាលពីថ្ងៃទី10 ខែ មីនា ឆ្នាំ 2024 មុននេះ កញ្ញា Jimmy អគ្គនាយិការក្រុមហ៊ុន Callalilly និង គូស្នេហ៍លោក Jimmy បានចូលរួមកម្មវិធី សប្បុរសធម៌ជាមួយនឹង ព្រះនាងតូច នរោត្តម ជេនណា ក្នុងថ្ងៃចម្រើន ព្រះជន្មរបស់ព្រះនាង។ ក្រុមហ៊ុន Callalilly បានរៀបចំជានំបែបខ្មែរ ជូនចំពោះព្រះនាងជាពិសេសផងដែរ។
នៅវេលាថ្ងៃត្រង់មុននឹងកម្មវិធីចាប់ផ្តើម CEO របស់ Callalilly ក៏បាន ដឹកនាំBAរបស់ខ្លួនជាច្រើនរូប ក៏ដូចជាក្រុមការងារមួយចំនួន ដើម្បីជួបគ្នា ត្រៀមខ្លួនទទួលស្វាគមន៍នូវព្រះរាជវត្តមានរបស់ព្រះនាងមុននឹងកម្មវិធី សប្បុរសធម៍ចាប់ផ្តើមផងដែរ។
ដោយនៅពេលរសៀល CEO របស់ ក្រុ ហ៊ុន Callalilly កញ្ញា Jimmy និង ក្រុមការងារទាំងអស់បានចុះទៅជម្រាបអញ្ជើញបងប្អូន លោកតាលោកយាយចាស់ៗនៅមុខព្រះបរមរាជវាំងជាច្រើនរូបគួរសម ឱ្យមកទទួលអំណោយដែលជាព្រះរាជទានផ្ទាល់ពីព្រះនាងតូច នរោត្តម ជេនណា ដើម្បីជាឱកាសនៃការអបអរថ្ងៃចម្រើនព្រះជន្មរបស់ព្រះនាង។
បន្ទាប់ពីបានចែកអំណោយជូនបងប្អូនលោកតាលោកយាយរួចហើយ កញ្ញា Jimmy ក៏បានយាងដំណើរព្រះនាងដោយស៊ីក្លូឆ្ពោះទៅកាន់ មុខ ព្រះបរមរាជវាំង ដើម្បីរៀបចំប្រារព្ធពិធីចម្រើនព្រះជន្ម ថ្វាយជូនព្រះនាង នៅទីតាំងផ្ទាល់តែម្តង។
កញ្ញា Jimmy បានបញ្ជាក់ថា មូលហេតុដែលខ្លួន យាងដំណើរព្រះនាង ដោយ ស៊ីក្លូ នាឱកាសនេះ គឺដើម្បីឱ្យព្រះនាង ក៏ដូចជាក្រុមការហារ ទទួលបានអារម្មណ៍ប្លែកភ្នែក ពិសេសនោះគឺ មានឱកាសបានគយគន់ ទេសភាពតាមមាត់ទន្លេបានដោយត្រជាក់ភ្នែកជាមួយនឹងជំហានមួយៗនៃ ស៊ីក្លូ ម្យ៉ាងកញ្ញាក៏មានគោលបំណងលើកស្ទួយវិស័យសុខីក្លូរបស់ខ្មែរយើង និង អាចជួយឱ្យពូៗដែលប្រកបរបរនេះអាចរកចំណូលបានផងដែរ។