កាលពីថ្ងៃទី15 មីនា ឆ្នាំ2024 លោក កែវ វាសនា និង លោក Timo ដែលជាអ្នករៀបចំការប្រកួត Man of Cambodia បានប្រកាសបើកការប្រកួតកម្មវិធីបុរសឯកមួយនេះ យ៉ាងអធឹកអធម ដើម្បីស្វែងរកបុរសឯកតំណាងកម្ពុជា3រូប ទៅកាន់ឆាកអន្តរជាតិ។ ការប្រកួតនេះ គឺបន្ទាប់ពីអ្នកទាំងពីរទទួលបានសិទ្ធិក្នុងការស្វែងរកបុរសឯកតំណាងអោយកម្ពុជា ទៅប្រកួតលើឆាកអន្តរជាតិសម្រាប់កម្មវិធី2គឺការប្រកួតបុរសឯកទេសចរណ៍អន្តរជាតិ បុរសឯកពិភពលោកឆ្នាំ2024 និង ការប្រកួតបុរសឯកពិភពលោកឆ្នាំ2025។

នៅក្នុងសន្និសីទសារព័ត៌មាននោះ ក៏មានការបង្ហាញពីដៃគូសហការ គណកម្មការផ្ដល់ពិន្ទុ និង ពីសមាសភាពក្រុមការងារស្នូលរបស់កម្មវិធីមួយចំនួនផងដែរ ដើម្បីបង្ហាញពីភាពច្បាស់លាស់ក្នុងការផលិតកម្មវិធី។ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង ជាចាងហ្វាងសារព័ត៌មាន ផ្ទះតារា ក៏ក្លាយជាដៃគូសហការក្នុងការចូលរួមជួយផ្សពហវផ្សាយពីកម្មវិធី តាំងពីដើមដល់ចប់ផងដែរ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់វិស័យបុរសឯកនៅកម្ពុជា និង នៅលើឆាកអន្តរជាតិ។

លោក ផាត់ តារារដ្ឋ និង លោក កែវ វាសនា ក៏បានចុះកិច្ចព្រមព្រៀងមួយរួមមគ្នា ខណៈដែលលោក កែវ វាសនា ក៏បានអញ្ជើញលោក ផាត់ តារាដ្ឋ អោយធ្វើជាគណកម្មការផ្ដល់ពិន្ទុផងដែរ ដើម្បីអោយរួមចំណែកក្នុងការស្វែងរកបេក្ខជន3រូប ដែលមានគុណភាពគ្រប់គ្រាន់ទៅកាន់ឆាកអន្តរជាតិ ដូចការរៀបរាប់ខាងលើ។

LEAVE A REPLY

Please enter your comment!
Please enter your name here