កាលពីថ្ងៃទី17 ខែ មីនា ឆ្នាំ2024 មុននេះក្រុមហ៊ុន HK7ដែលគេស្គាល់ថាគឺជាក្រុមហ៊ុនអនឡាញធំមួយលំដាប់ប្រទេស បានប្រកាសបើកសម្ពោធផលិតផលថ្មី គឺ Collagen HK7 យ៉ាងអធឹកអធម។ ហ្វេនៗ និង អតិថិជនបានដឹងហើយថាក្រុមហ៊ុនHK7មានផលិតផលច្រើនមុខ ហើយBAតំណាងសុទ្ធតែតារាល្បីៗក្នុងប្រទេស និងក្រៅប្រទេស ដោយឡែកផលិតផលថ្មីដែលកំពុងកាត់ខ្សែបូរសម្ភោធនេះ លោកស្រី អុឹម សុគន្ធា អគ្គនាយិការHK7 បានប្រកាសតែងតាំងតារាស្រី2រូប គឺអ្នកនាង សិទ្ធីនីកា និង កញ្ញា អ៊ៀ ម៉េងលិ ហៅកញ្ញា លិលិ អោយក្លាយជា BA ផ្ដាច់មុខផលិតផលCollagen HK7។
នៅក្នុងពិធីប្រកាសនោះ ក្រៅពីលើកសរសើរដល់ BA ទាំងពីរ ក៏មានពិធីបង្ហាញបេក្ខភាពផ្លូវការរបស់ Miss Grand Cambodia 2024 ខណៈដែលបេក្ខភាពទាំងអស់ ក៏បានដើរបង្ហាញជាមួយនឹងផលិតផលថ្មី ដើម្បីអោយអ្នកចូលរួមបានឃើញពីសមត្ថភាព មុនពេលចូលឆាកប្រកួត។ ការបង្ហាញ BA និង បើកសម្ពោធផលិតផលនេះ បង្ហាញកាន់តែច្បាស់ថា ផលិតផល HK7 កាន់តែមានរីកចំរើន នៅលើវិស័យគ្រឿងសម្អាងនៅកម្ពុជា។ ពិធីទាំងមូល ក៏មានវត្តមាន Top 4 កាលពីឆ្នាំចាស់ និង មាន បវរកញ្ញាផ្សេងទៀតចូលរួមយ៉ាងកុះករផងដែរ។