ឆ្នាំនេះកាន់តែអឹកធិកជាងឆ្នាំមុន លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានប្រកាសរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្ត បុរីទីលាង ផ្ទះតារា» ឆ្នាំ២០២៤ រយៈពេល ៣ថ្ងៃជាប់គ្នាតែម្តង ពោលគឺចាប់ពីថ្ងៃទី5 6 7 ខែមេសា ខាងមុននេះ ដើម្បីចូលរួមលើកស្ទួយ ថែរក្សាទំនាមទំលាប់ដូនតាខ្មែរយើង ក៏ដូចជាអប់អរឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរតែម្តង។នៅក្នុងកម្មវិធីនោះក៏តម្រូវអោយសិលកបករសិល្បការិនី ស្លៀកសម្លៀកបំពាក់បែបស្រុកស្រែ នាំបងប្អូនប្រជាពលរដ្ឋរាំលេង និង លេងល្បែងប្រជាប្រិយដ៏សម្បូបែបរបស់ខ្មែរយើងជាច្រើនទម្រង់ ដើម្បីស្វាគមន៍ភ្ញៀវជាតិ-អន្តរជាតិកាន់តែស្គាស់ថាអ្វីជារបស់ខ្មែរ។សង្ក្រាន្តបុរីទីលាន ផ្ទះតារា រួមគ្នាសហការដើម្បីវប្បធម៌ ដើម្បីសប្បាយៗ ដើម្បីរួមចំណែកលើកស្ទួយតម្លៃអ្នកសិល្បៈខ្មែរ និង ថែកេរវប្បធម៌ដ៏មានតម្លៃរបស់ដូនតាខ្មែរ។
ព្រឹត្តិការណ៍សង្ក្រាន្តធំមួយ ពេញរយៈពេល3ថ្ងៃនេះធ្វើ នៅបរិវេណសួនច្បារក្នុងបុរីទីលាង ស្ថិតនៅខណ្ឌដង្កោ ក្នុងសង្កាត់ព្រៃស។ កម្មវិធីត្រូវបានគេឃើញផ្ទុះបាត់ទៅហើយទាំងមិនចាប់ផ្តើមផង គ្រាន់តែសិល្បករសិល្បការិនីល្បីៗនៅក្នុងព្រះរាជាណាចក្រកម្ពុជាប្រមាណជាង100នាក់ចូលរួម ក្រោមការរៀបចំរបស់គ្រួសាតារាកម្ពុជា ជំនួបដ៏ធំមួយនេះសិល្បករសិល្បការិនី នឹងបង្ហាញខ្លួនយ៉ាងច្រើនកុះករមិនធ្លាប់មាន ចាប់ពីម៉ោង9ព្រឹកតទៅ។
កម្មវិធីទាំងស្រុង នឹងមាន Live ផ្ទាល់ លើផេកផ្ទះតារា ក្នុងមួយថ្ងៃ2លើក ចាប់ពីម៉ោង2រសៀល រហូតដល់5ល្ងាច និង ចាប់ពីម៉ោង5 កន្លះ ល្ងាចរហូតដល់ម៉ោង10យប់ពេញរយៈពេល3ថ្ងៃ។