នៅថ្ងៃទី5 6 7 ខែមេសា ឆ្នាំ2024 ខាងមុខនេះ បុរីទីលាង និង សារព័ត៌មានផ្ទះតារា នឹងសហការគ្នារៀបចំព្រឹត្តិការណ៍សង្ក្រាន្តធំមួយ ពេញរយៈពេល3ថ្ងៃ នៅបរិវេណសួនច្បារក្នុងបុរីទីលាង ស្ថិតនៅខណ្ឌដង្កោ ក្នុងសង្កាត់ព្រៃស។ សិល្បករសិល្បការិនីល្បីៗនៅក្នុងព្រះរាជាណាចក្រកម្ពុជាប្រមាណជាង100នាក់  ក្រោមការរៀបចំរបស់គ្រួសាតារាកម្ពុជា។

អ្វីដែលគួរអោយកត់សម្គាល់ឃើញថានៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនោះលិចវត្តមានរបស់តារាកំប្លែងល្បីៗនៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើងជាច្រើនរូបចូលរួមនៅក្នុងនោះរួមមាន:តារាពូកែវោហា លោក ម៉ាដូណា តារារាងស្លីមអ្នកនាង ប៉េងប៉ោង លោក ធុងប៉េត្រូ កញ្ញា យ៉េយ៉េ កញ្ញា ផេខេក ក្រុមម៉ូម៉ូ ព្រមទាំងតារាសិល្បជាច្រើនទៀតដែលត្រៀមខ្លួនអង្រួនឆាកសង្រ្កានក្នុងថ្ងៃនោះ។

សម្រាប់បងប្អូន ចង់ប៉ះដៃដោយផ្ទាល់ ចង់ថតសែលហ្វីដោយផ្ទាល់ ចង់រាំលេងសប្បាយៗជាមួយតារាល្បីៗមុនចូលឆ្នាំខ្មែរមែនទេ កុំភ្លេចចូលរួមទស្សនាដោយសេរី ។សង្ក្រាន្តបុរីទីលាន ផ្ទះតារា រួមគ្នាសហការដើម្បីវប្បធម៌ ដើម្បីសប្បាយៗ ដើម្បីរួមចំណែកលើកស្ទួយតម្លៃអ្នកសិល្បៈខ្មែរ និង ថែកេរវប្បធម៌ដ៏មានតម្លៃរបស់ដូនតាខ្មែរ។

សង្រ្កានបុរី “ទីលាង ផ្ទះតារា” ចាប់ផ្តើមពីម៉ោង9ព្រឹកតទៅ ជាមួយនឹងការលេងល្បែងប្រជាប្រិយខ្មែរ យ៉ាងសំបូរបែប រួមមាន បោះអង្គុញ ចោលឈូង ទាញព្រ័ត្រ ចាប់កូនខ្លែង វាយក្អម លោតបាវ ដណ្ដើមស្លឹកឈើ និង រាំលេងបែបប្រពៃណីខ្មែរ ដើម្បីអបអរបុណ្យចូលឆ្នាំខ្មែរ។ កម្មវិធីទាំងស្រុង នឹងមាន Live ផ្ទាល់ លើផេកផ្ទះតារា ក្នុងមួយថ្ងៃ2លើក ចាប់ពីម៉ោង2រសៀល រហូតដល់5ល្ងាច និង  ចាប់ពីម៉ោង5 កន្លះ ល្ងាច រហូត10យប់ពេញរយៈពេល3ថ្ងៃ។

LEAVE A REPLY

Please enter your comment!
Please enter your name here