កាលពីយប់ថ្ងៃទី២០ ម៉ោងប្រមាណជាង២អាធ្រាតុ ពិធីករល្បីល្បាញរបស់ហង្សមាស លោក នាង វ៉ាងសាន់ បានប្រកាសនៅលើបណ្ដាញសង្គមថា លោកត្រូវបានចោរលួចយកទូរស័ព្ទ ដោយលួចគាស់បង្អួចយកចេញពីបន្ទប់ដែលលោកគេង ក្នុងពេលដែលលោកទៅគេងនៅផ្ទះបងស្រី នៅជិតផ្សារផេនសល មាត់ទន្លេ។
លោក នាង វ៉ាងសាន់ និយាយថា ទូរស័ព្ទដែលចោរលួចទៅគឺ ម៉ូដែល 11pro made ពណ៌ស្លែ គឺលួចនៅពេលដែលលោកដាក់សាកថ្មនៅជាប់បង្អួច។ នៅក្នុងទូរស័ព្ទនេះ លោកថា មានរូបថត និង ឯកសារសំខាន់មួយចំនួន ដោយលោកប្រកាសថា ប្រសិនបើអ្នកលក់ណាម្នាក់បានទិញ អាចយកមកលក់អោយលោកវិញបាន ដោយលោកមិនចោទប្រកាន់ពីបទទិញផលចោរកម្ម ឬ អ្វីឡើយ។
មួយទៀតប្រសិនបើអ្នកលក់លួចទៅអាចយកមកប្រគល់អោយលោកបាន នោះលោកនឹងផ្ដល់តាមហាងឆេងដែលលក់ចេញ ដោយមិនមានការចាប់ទោសអូសដំណើរអ្វីឡើយ។ មួយវិញទៀត លោកក៏ប្រកាសជូនដំណឹងដល់អ្នករាប់អានលោកទាំងអស់ ប្រសិនបើមានការហែគអាក់ខោន ឬ ការទំនាក់ទំនងណាមួយ សូមអោយខលមកកាន់លោកសិន ជៀសវាងរងការឆបោកណាមួយ ពីជនដែលលួចទូរស័ព្ទទៅ។