Jimmy Meng អគ្គនាយិការក្រុមហ៊ុន Callalilly បានដឹកនាំតារាតំណាងផលិតផលរបស់ខ្លួនជាច្រើនរូបចូលរួមពិធីបុណ្យទន្លេលើកទី៨ មានការជិះទូកទស្សនាទិដ្ឋភាពពិធីបុណ្យទន្លេតាមដងស្ទឹងសៀមរាប ដើរកំសាន្ត និង ទស្សនា ទស្សនីយភាពសិល្បៈ ការតាំងពិពណ៌អំពីជិវិតរស់នៅលើផ្ទៃបឹងទន្លេសាប ការប្រលងប្រជែងអានអត្ថបទ ការប្រណាំងកង់ ការរត់កម្សាន្ត ការប្រណាំងទូក ការប្រកួតវាយកូនគោល ជាដើម ស្តង់ម្ហូបអាហារ វត្ថុអនុស្សាវរីយ៌ សម្លៀកបំពាក់ ដែលជាស្នាដៃរបស់ខ្មែរយើងសុទ្ធសាធ និងមានផលិតផលជាច្រើនមុខទៀត។
បន្ថែមពីលើនោះទៅទៀតអគ្គនាយិកា និង BA របស់ Callalilly ទាំងអស់បាននាំគ្នាទៅញាំនំបញ្ចុកទឹកប្រហុក ញាំនំអាកោត្នោតនៅភូមិព្រះដាក់និងបានទៅភ្លក់ទឹកត្នោតខ្មែរដែលមកពីដើមភ្លាមៗ។