កាលពីថ្ងៃទី 21 ខែមីនាឆ្នាំ 2024 មុននេះក្រុមហ៊ុនអចលនទ្រព្យលោក k01 បានសម្រេចចុះកិច្ចព្រមព្រៀង ឬ ធ្វើកម្មវិធីចុះ MOU ផ្លូវការ ក្រោមការរៀបចំឯកសារផ្លូវច្បាប់ដោយ លោកមេធាវី អាំង សុវណ្ណារ៉ា ដើម្បីតែងតាំងបុគ្គលដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងនៅក្នុងបណ្ដាញសង្គមចំនួន9រូប ជា BA ដោយក្នុងចំណោមនោះ ក៏មានលោក ផាត់ តារារដ្ឋ ដែលជាចាងហ្វាងសារព័ត៌មាន ផ្ទះតារា និង ជាស្ថាបនិកគ្រួសារតារាកម្ពុជាមួយរូបផងដែរ។

នេះគឺជាព្រមព្រៀងរបស់ក្រុមហ៊ុនទទួលទិញលក់ផ្នែកអចលនទ្រព្យដ៏ធំមួយ ដើម្បីអោយ BA ដែលត្រូវបានចុះហត្ថលេខាផ្លូវច្បាប់ដោយមេធាវីទាំង9រូប ក្លាយជាអ្នកផ្សព្វផ្សាយអោយក្រុមហ៊ុនផ្ដាច់មុខរយៈពេល3ឆ្នាំ ដោយក្នុងរយៈពេល3ឆ្នាំ រាប់ចាប់ពីថ្ងៃចុះហត្ថលេខានេះ គឺ ក្រៅពីផ្សព្វផ្សាយសេវាកម្មទិញលក់របស់ក្រុមហ៊ុន BA ទាំងអស់ ក៏ត្រូវជាអ្នកទទួលចុះជួបអតិថិជន និង ចុះថតផ្សាយដល់ទីតាំងជំនួសមុខអោយលោក K01 ផងដែរ។ BA ដែលត្រូវបានកុងត្រាទាំងនោះរួមមាន លោក ផាត់ តារារដ្ឋ ចាងហ្វាងសារព័ត៌មាន ផ្ទះតារា ដែលជាអ្នកដឹកនាំសិល្បៈល្បីឈ្មោះមួយរូប, លោក សុខ រ៉ាស៊ី ពិធីករហង្សមាស, នាយតាក់ស៊ី តារាកំប្លែង, កញ្ញា ណានណាន កូនស្រីអ្នកនាង អ៊ីត, អ្នកនាង អ៊ីត , លោកដារ័ត្ន តារាសម្ដែង ដៃគូអ្នកនាងអ៊ីត, កីឡាករព្រំ សំណាង, លោក ចាន់ មករា ម្ចាស់បទ ចាបយំល្វើយៗ និង នាយប៊ូម តារាកំប្លែងជាដើម។ BA ទាំង9 រូប នឹងត្រូវធ្វើប្រកាសតែងតាំងធំមួយទៀត ក្រោយពីផ្ដិតមេដាយទទួលការងារជាមួយមេធាវីនេះ។

លោក ផាត់ តារារដ្ឋ បញ្ជាក់ថា ក្រោយពីកុងត្រាផ្លូវការលើការងារនេះ លោកនឹងដើរតួជាអ្នកផ្សព្វផ្សាយផ្ដាច់មុខ លើគ្រប់គម្រោងទិញលក់ផ្ទះដី រថយន្ត និង អចលនទ្រព្យផ្សេងៗបានទាំងអស់ ដោយគ្រាន់តែទាក់ទងមកកាន់លេខតេលរក្រាមរបស់លោក 089 25 36 36 ។ លោកបន្តទៀតថា ទម្រាំតែហ៊ានធ្វើកិច្ចកុងត្រាជាតារាតំណាងនេះ គឺលោកបានស៊ើបពីប្រវត្តិក្រុមហ៊ុនបានច្បាស់ ហើយមើលថាក្រុមហ៊ុនអចលនទ្រព្យK01 ជាក្រុមហ៊ុនរឹងមាំ មិនបោកប្រាសទំនុកចិត្តអតិថិជន មិនមានការលក់គង់តម្លៃ លើដៃគូរសហការឡើយដែលធ្វើអោយើកកាន់តែទុកចិត្តខ្លាំងឡើង។

នៅក្នុងកម្មវិធីចុះ MOU នោះលោកពិតជាមានអារម្មណ៍ថារំភើបខ្លាំងមែនទែននេះគឺជាលើកទីមួយដែលលោកបានធ្វើជា BA ប្រចាំក្រុមហ៊ុនអចលនទ្រព្យឲ្យលោក k01 ហើយអ្វីដែលកាន់តែពិសេសបន្ថែមទៀតនោះឃើញថាលោក k01 បានផ្ដល់អាទិភាពឱ្យលោកកាន់មួយខណ្ឌច្បារអំពៅផ្ទាល់តែម្ដង ធ្វើឲ្យលោករឹតតែមានចិត្តប្ដូរផ្ដាច់ក្នុងការបំបែកទីផ្សារឲ្យក្រុមហ៊ុនអចលនទ្រព្យមួយនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here