កាលពីថ្ងៃទី២៣ មីនា ឆ្នាំ២០២៣ កម្មវិធីប្រកួតបុរសឯក Man of Cambodia បានបើកការជម្រុះបេក្ខជនយ៉ាងកក្រើកនៅកោះពេជ្រ ដោយមានបេក្ខជនជាច្រើនត្រូវបានកំណត់អោយឡើងឆាកបង្ហាញសមត្ថភាព ដើម្បីអោយគណកម្មការជ្រើសរើស។ នេះគ្រាន់តែជាការជម្រុះថ្ងៃដំបូងសម្រាប់វគ្គទី១ប៉ុណ្ណោះ ខណៈដែលនៅថ្ងៃទី២៤ មីនា ក៏នឹងជម្រុះបន្តទៀតរហូតដល់ចប់។ ដោយឡែកសម្រាប់គណកម្មការដែលបានកំណត់ជាអ្នកដាក់ពិន្ទុ រួមមាន លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង ជាចាងហ្វាងសារព័ត៌មាន ផ្ទះតារា, លោក គួច ខេវិន ផលិតករល្បីឈ្មោះ, អ្នកនាង ស្វែង សុជាតា តារាសម្ដែង, លោក ប៊ុត សារ៉ាវុធ តារាម៉ូដែល និង គណកម្មការជាច្រើនរូបទៀត។
លោក កែវ វាសនា អ្នករៀបចំការប្រកួត បាបលើកឡើងថា នេះគឺជាការជម្រុះវគ្គដំបូង ដោយក្រោយបញ្ចប់ការជម្រុះ២ថ្ងៃតាមគម្រោង កម្មវិធីនឹងជម្រើស៦០នាក់ ក្នុងចំណោមបេក្ខជន ហើយក្រោយពេលជម្រើសបាន៦០នាក់ ទើបតម្រូវអោយប្រកួតវគ្គបន្ត។ លោកថាសប្បាយចិត្តដែលការប្រកួតវគ្គជម្រុះនោះ ក្រៅពីចូលរួមដោយគណកម្មការល្បីៗ ក៏មានវត្តមានសិល្បករចូលរួមយ៉ាងច្រើនរូបផងដែរ។