ដើម្បីអបអរនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ កញ្ញា Jimmy Meng ដែលត្រូវបានគេស្គាល់ថាជាស្រីស្អាត អគ្គ នាយិការរបស់ក្រុមហ៊ុន Callalilly បានរៀបចំមហាព្រឹត្តិការណ៍ សង្ក្រាន្ត ខាឡាលីលី ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី 06 ដល់ថ្ងៃទី 07 ខែ មេសា ឆ្នាំ 2024 ខាងមុខនេះ ដែលមានទីតាំងស្ថិតនៅ កោះនរា។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត កញ្ញា Jimmy បានត្រៀម រៀបចំនូវការលេងល្បែងប្រជាប្រិយខ្មែរ ដើម្បីបំផុសគំនិតនិង ផ្សព្វផ្សាយដោយកញ្ញាបានដឹកនាំក្រុមការងារនិង BA ទាំងអស់ ចូល រួមលេងនូវល្បែងប្រជាប្រិយជាច្រើនដូចជា៖ បោះអង្គុញ, ចោលឈូង, លាក់កន្សែង, ទាញព្រាត់ និង វាយក្អម។ ក្រៅពីនេះក៏មានការការប្រគុំ តន្ត្រីជួបជាមួយនឹង Idol ល្បីៗដើម្បីរាំលេងកំសាន្តជាមួយនឹងចង្វាក់ ភ្លេងប្រពៃនីរបស់ខ្មែរយើងជាច្រើនទម្រង់ផងដែរ។

មិនតែប៉ុណ្ណោះក៏មានបន្ថែមនូវការសម្តែង របាំអប្សរា, របាំត្រុដិ, របាំ ប្រជាប្រិយគោះត្រឡោក និង ល្បែងរបាំផ្សេងៗជាច្រើនទៀត ដើម្បី បំផុសនូវអត្តសញ្ញាណជាតិខ្មែរ និង ឱ្យកូនខ្មែរសម័យថ្មីបានស្គាល់នូវអ្វី ដែលជាកេរ្តិ៍ដំណែលដ៏ផូផង់នៃសិល្បៈវប្បធម៌ខ្មែរដែលដូនតាបានបន្សល់ ទុក។អ្វីដែលសំខាន់គឺកញ្ញា បាន នាំអារម្មណ៍របស់អ្នកទៅចូលរួមទស្សនាឱ្យ បាន ត្រឡប់ទៅកាន់អតីតកាលវិញដោយនាំយកជាមួយនឹង ល្បែង និង សកម្មភាពផ្សេងៗដែលយើងធ្លាប់លេង ម្ហូបអាហារដែលធ្លាប់ញាំ កាលពីកុមារភាពវិញ។

នៅក្នុងមហាព្រឹត្តិការណ៍ដែលនឹងរៀបចំឡើងនាពេលខាងមុខនេះដែរ ក្រុមកញ្ញា Jimmy ក៏បានប្រកាសជ្រើសរើសយុវជន យុវនារីជាអ្នក ស្ម័គ្រចិត្តជាច្រើនរូបដើម្បីរួមចំណែកក្នុងការជួយរៀបចំព្រឹត្តិការណ៍មួយ នេះឱ្យកាន់តែកក្រើក និង ជាឱកាសឱ្យពួកគាត់បានរួមការងារជាមួយ អ្នកនាង Jimmy ដែលជា CEO ព្រមទាំង BA ល្បីៗរបស់ក្រុមហ៊ុន Callalilly ផងដែរ។

ជាងនេះទៅទៀត សង្ក្រាន្ត ខាឡាលីលី ក៏នឹងមានជួយជាស្តង់ សម្រាប់បើកឱកាសឱ្យបងប្អូនម្ចាស់អាជីវកម្មជាច្រើនចូលរួម ក៏ដូចជា ដាក់លក់នូវអាហារ ភេសជ្ជៈផ្សេងៗ ឬផលិតផលចាំបាច់ណាមួយនៅ ក្នុងព្រឹត្តិការណ៍ជាមួយនឹងតម្លៃសមរម្យ ព្រមទាំងទទួលបាននូវអត្ថ ប្រយោជន៍ជាច្រើនដូចជា៖ទទួលបានទំហំស្តង់ 250 x 250cm, ទឹក ភ្លើង អនាម័យ, សន្តិសុខ ២៤ម៉ោង, អំពូលភ្លើង ១ តុ ១ កៅអី ២ និង ប្រម៉ូតផលិតជូនដោយឥតគិតថ្លៃ នៅក្នុងថ្ងៃសង្ក្រាន្តផ្ទាល់តែម្តង។

គួរបញ្ជាក់ផងដែរថា សម្រាប់ការចុះឈ្មោះ និង ទទួលពាក្យគឺនឹងចាប់ ផ្តើមពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ ថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២៤ (វេលាម៉ោង១២:០០នាទីយប់)។ សម្រាប់ព័ត៌មានលំអិត លោកអ្នកអាចចូលទៅតាមដាននៅលើ Facebook page: Jimmy Meng Shop, Callalilly ឬ តាមរយៈលេខទូរស័ព្ទ (+855) 10 447 0779

LEAVE A REPLY

Please enter your comment!
Please enter your name here