នៅថ្ងៃទី 06 និង 07 ខែ មេសា នេះក្រុមហ៊ុន Callalilly នឹងមានការ ប្រារព្ធធ្វើកម្មវិធីសង្ក្រាន ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែល ជាទំនៀមទម្លាប់របស់ដូនតា ក៏ដូចជាប្រជាជនខ្មែរយើងតាំងពីបុរាណ កាលមក។
នៅឆ្នាំ 2024 នេះកញ្ញា Jimmy Meng អគ្គនាយិកាក្រុមហ៊ុន Callalilly ក៏បានរំឭក និង នាំយកនូវព្រឹត្តិការណ៍ ព្រមទាំងគាស់កកាយ អំពីវប្បធម៌ប្រពៃណីខ្មែរគ្រប់ទំរង់ ពិសេសល្បែងរបាំប្រពៃណីជាតិ ព្រម ទាំងម្ហូបអាហារដែលជាចំណង់ចំណូលចិត្តរបស់ខ្មែរយើងមកបង្ហាញក្នុង ពេលតែមួយតាមរយៈការធ្វើសង្ក្រាន ជួបជុំអ្នកសិល្បៈ និង បងប្អូន ប្រជាជនខ្មែរនៅទីតាំង កោះនរា នាពេលឆាប់ៗនេះ។
អ្វីដែលកាន់តែអស្ចារ្យជាងនេះ កញ្ញា Jimmy ក៏បានប្រកាសផ្តល់ ស្តង់លក់អាហារបែបខ្មែរដោយឥតគិតថ្លៃពេញចំនួន2ថ្ងៃជូនដល់ម្ចាស់ អាជីវករដែលមានជំនាញផ្នែកធ្វើម្ហូបខ្មែរ ឱ្យមកលក់នៅក្នុងកម្មវិធី សង្ក្រាន្តរបស់ខ្លួន។
ជាក់ស្តែងស្តង់ដែលកញ្ញាត្រៀមនឹងប្រគល់ជូនហ្វីនោះ គឺសុទ្ធសឹងតែ មានតម្លៃកប់ពពកសម្រាប់ជួល ប៉ុន្តែមូលហេតុដែលកញ្ញាសុខចិត្តទុក កន្លែងទំនេរដោយឥតគិតថ្លៃជូនទៅដល់អាជីវករដែលមានជំនាញក្នុង ការធ្វើម្ហូបខ្មែរ យកទៅលក់ គឺដោយសារកញ្ញាផ្តោតលើការជួយលើក ស្ទួយ និង ជួយផ្សព្វផ្សាយម្ហូបខ្មែរ នៅក្នុងថ្ងៃ សង្ក្រានខាឡាលីលី ផ្ទាល់តែម្តង។
ម្យ៉ាងនេះគឺជាផ្នែកមួយដែលកញ្ញាអាចជួយឱ្យបងប្អូនដែលទៅចូលរួម ក្នុងកម្មវិធី សង្ក្រាន អាចចូលទៅភ្លក់អាហារខ្មែរ និង ទស្សនាសិល្បៈ គ្រប់ទម្រង់ ព្រមទាំងទទួលបាននូវអារម្មណ៍ប្លែកដូចចូលទៅរស់នៅក្នុង សម័យបុរាណ។