មុននេះបន្តិចមានការហួសចិត្តយ៉ាងខ្លាំង ក្រោយពេល Account ផ្លូវការរបស់លោក ពេជ្រ ចិត្រា ម្ចាស់ផលិតកម្ម Davitra ដែលត្រូវបានគេស្គាល់ថា គឺជាអ្នកផលិតបទ អូនលែងប្ដីហើយ ដែលជាបទដ៏កក្រើក កាលពីអំឡុងឆ្នាំ2023 រហូតក្លាយជាបទឈ្នះពានផ្នែកប្រជាប្រិយជាងគេ ស្រាប់តែត្រូវមនុស្សមួយក្រុមអះអាងថា មិនធ្លាប់បានឮ។
នៅក្នុងជំនួបក្រុមហ៊ុនមួយ ដែលមានភ្នាក់ងារបុគ្គលិកទីផ្សារប្រមាណ10រូប គឺលោក ពេជ្រ ចិត្រា មានការហួសចិត្តជាខ្លាំង នៅពេលក្រុមមនុស្សទាំងនោះ អះអាងថា មិនធ្លាប់ឮបទនោះទេ ទាំងដែលបទនោះផ្ទុះយ៉ាងកក្រើកស្រទាប់មហាជន។ លោកបានសរសេរនៅក្នុងហ្វេសប៊ុកថា តេីអាចទេបុគ្គលិកផ្នែកទីផ្សារម៉ាហ្វូងជិត 10នាក់ នៅក្រុមហ៊ុនមួយនៅចំកណ្ដាលក្រុងភ្នំពេញគេថាមិនដែលលឺបទចំរៀងនេះ? ខណៈតារាចំរៀងរបស់យេីងបានទៅច្រៀងបទនេះនៅក្នុងក្រុមហ៊ុនហ្នឹងថែមទៀត? មានន័យថា Pleng Award ឆ្នាំមុនដាក់ពិន្ទុខុសហេីយ😊 Kin Kakda រឺ ប្អូនស្រី ខាត់ សុឃីម ឆ្លេីយបានទេ?។
ជាមួយនឹងការបង្ហោះនេះ ក៏មានការហួសចិត្តដូចគ្នាផងដែរ ខណៈដែលគេយល់ថា អាចជាការនិយាយលេង តែលោក ពេជ្រ ចិត្រា អះអាងក្នុងការឆ្លើយតបអ្នកឆ្ងល់ថា គ្នាមិនមែននិយាយលេងទេ គឺគ្នាពិតជាអត់ដឹងមែន ទើបលោកងឿងឆ្ងល់យ៉ាងខ្លាំង នៅពេលទទូលបានចម្លើយមួយនេះ៕