មហាព្រឹត្តិការណ៍សង្ក្រាន្តលើកដំបូងរបស់ក្រុមហ៊ុន Callalilly កៀក នឹងប្រព្រឹត្តិឡើងជាផ្លូវការខណៈវត្តមានតារាកិត្តិយសល្បីៗក៏ត្រៀមនឹង បង្ហាញខ្លួននៅក្នុងកម្មវិធីដ៏អស្ចារ្យនេះ។

យោងតាមការប្រកាសជាផ្លូវការ តារាចម្រៀង តារាសម្តែង Influencers ល្បីៗនឹងមកបង្ហាញខ្លួនក្នុងនោះរួមមាន៖ កំពូល តារារេបលោក G-Devith, តារាចម្រៀងអ្នកនាង ទេព បូព្រឹក្ស, តារា សម្តែងលោក ព្រីន និង ដៃគូកញ្ញា រចនា រ៉ាវ៉ាឌី, ក្រុមកំប្លែង ពូណុយ, កញ្ញា កូន អាន, កញ្ញា យ៉េ យ៉េ, លោក ធុង ប៉េត្រូ, តារា BA របស់ ក្រុមហ៊ុន Callalilly ជាច្រើនរូប រួមទាំងតារាកិត្តិយសល្បីៗជាច្រើន រូបទៀត ជាមួយនឹងវត្តមាន CEO គឺកញ្ញា Jimmy Meng និង លោក Chamnou Jimmy ផងដែរ។

សូមបងប្អូនចូលរួមឱ្យបានច្រើនកុះករដោយសេរីនៅទីតាំង កោះនរា ជាមួយ សង្ក្រាន្ត Callalilly ជាមួយនឹងទស្សនីយភាពសិល្បៈចម្រុះ ដូចជា របាំប្រពៃណីខ្មែរ ការប្រគុំតន្ត្រីអមដោយតារាកិត្តិយសល្បីៗ ការ តាំងពិពណ៌ម្ហូបអាហារបែបខ្មែរ និង ការតុបតែងខ្លួនបែបខ្មែរ ព្រមទាំង មានការបញ្ចេញសមត្ថភាពពិសេសដូចការ លេងល្បែងប្រជាប្រិយ ច្រើនទម្រង់ ដែលនឹងប្រព្រឹត្តិទៅរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី 06 និង 07 ខែ មេសា ឆ្នាំ2024 ខាងមុខនេះ។

ដើម្បីកុំឱ្យខកខាននៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ បងប្អូនអាច ចូលទៅតាមដាននៅលើ Facebook page: Callalilly និង Jimmy Meng Shop ដើម្បីទទួលបានព័ត៌មានលម្អិតថ្មីៗ និង ម៉ោងផ្សាយនៃកម្មវិធីមហាសង្ក្រាន្ត ខាឡាលីលី។

LEAVE A REPLY

Please enter your comment!
Please enter your name here