ក្នុងបទ នារីសមសួន តារាសម្ដែង និង ជាតារាចម្រៀងកំពុងឡើងកូដ លោក ព្រីន មិនត្រឹមតែផ្ទុះការចាប់អារម្មណ៍ចំពោះបទចម្រៀងមួយបទនេះរបស់លោកតែប៉ុណ្ណោះទេ សូម្បីតែឈុតសំលៀកបំពាក់បែបខ្មែររបស់លោកដែលតារារូបនេះ បានប្រើនៅក្នុង MV ក៏ផ្ទុះការសរសើរផងដែរ ជាពិសេសគឺអាវអាចារ្យបែបខ្មែរ ដែលច្នៃដោយហូល ផាមួងខ្មែរ។

ជាមួយនឹងការចាប់អារម្មណ៍នេះ ក៏ធ្វើអោយគេសរសើរដល់អ្នកច្នៃម៉ូដផងដែរ គឺ លោកស្រី នូ វាសនា ដែលគេស្គាល់ថា គឺជាម្ចាស់ហាងបូរ៉ានិចកាត់ដេរ ដ៏ល្បីនៅកណ្ដាលក្រុងភ្នំពេញ ជិតវត្តទួលទំពូង។ លោកស្រី រមែងកែច្នៃឈុតបែបខ្មែរជួយដល់អ្នកសិល្បៈខ្មែរ ដោយអាវបែបខ្មែរនៅក្នុងកម្មវិធីសំខាន់ៗ ដែលពាក់ដោយ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង ពាក់ដោយ លោក រុន ណាកូ ពិធីករ ផ្ទះតារា នាពេលកន្លងមក ទាំងនៅប្រទេសថៃ នៅវៀតណាម និង នៅកម្ពុជា ក្នុងកម្មវិធីធំ ភាគច្រើនក៏ការច្នៃដោយផ្ទាល់ ដោយហាងបូរ៉ានិចនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here