កាលពីរសៀលថ្ងៃទី 29 ខែ មីនា ឆ្នាំ2024 មុននេះ កំពូលតារា Rap លោក G-Devith និង ភរិយាអ្នកនាង ទេព បូព្រឹក្ស បានដឹកនាំតារាដ៏ ល្បីរបស់ប្រទេសកូរ៉េគឺស្រីស្អាត DJ SODA និង ក្រុមការងារចុះទៅ សួរសុខទុក្ខប្អូនៗក្មេងៗនៅក្នុងអង្គការ AFESIP Cambodia ក្រោម ការទទួលរៀបចំស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អ្នកស្រី ម៉ម សុម៉ាលី ដែលជាអ្នកគ្រប់គ្រង។

បន្ទាប់ពីបានស្តាប់ និង ទទួលដឹងដំណឹងដ៏ឈឺចាប់ រឿងរ៉ាវចាក់ដោត ចេញពីមាត់ក្មេងស្រីៗដែលរងគ្រោះ និង កំពុងស្ថិតនៅក្នុងអង្គការ AFESIP រួចមកទាំងលោក G-Devith ទេព បូព្រឹក្ស និង DJ SODA ហាក់ទប់ទឹកភ្នែកមិនជាប់យំរហូតដោយសារក្តីអាណិត និង រឿងរ៉ាវខ្លះៗបានចាក់ចំរបស់បេះដូងអ្នកទាំង3។

អ្វីដែលគួរឱ្យសរសើរ ថ្វីបើមិនមែនជាជនរួមជាតិសាសតែមួយ DJ SODA ក៏បានបរិច្ចាគនូវថវិការផ្ទាល់ខ្លួនចំនួន $6,000 ជូនទៅដល់ អង្គការ AFESIP Cambodia ដោយពុំបានព្រៀងទុក ដើម្បីជួយសម្រួលបន្ទុកដល់អ្នកស្រីប្រធានអង្គការ។

សម្រាប់ព័ត៌មានលម្អិត និង កិច្ចសម្ភាសន៍ពីចំណាប់អារម្មណ៍របស់អ្នក ទាំង3 សូមកុំភ្លេចចូលទៅតាមដានទស្សនាវីដេអូទាំងស្រុងនៅលើFacebook page: ផ្ទះតារា Homestar។

LEAVE A REPLY

Please enter your comment!
Please enter your name here