កាលពីថ្ងៃទី29 មីនា ឆ្នាំ2024 លោក កុយ ស៊ីឌឿន ដែលគេស្គាល់ថាគឺជាអ្នកសិល្បៈមួយ និង ជាមន្ត្រីរាជការផង បានរៀបចំពិធីបើកសម្ពោធហាងនៅផ្លូវបំបែករការកោង យ៉ាងអធឹកអធម។ នៅក្នុងពិធីនោះ ក៏មានប្រារព្ធពិធីខួបកំណើតនាពេលល្ងាចផងដែរ ដោយបានអញ្ជើញចូលរួម ពីសិល្បការិនីមួយចំនួន ដែលមួយភាគ គឺជាសមាជិកគ្រួសារតារាកម្ពុជា។ លោកថា ពិធីផ្គួបគ្នានេះ គឺចង់អោយមានកម្មវិធីសប្បាយៗ និង ចង់អោយបងប្អូនដែលលោកបានអញ្ជើញ បានស្គាល់ពីហាងដែលទើបបើកថ្មី បន្ទាប់ពីលោកក៏បានដំណើរការហាងកាហ្វេ ស៊ុប និង សាច់អាំងនេះ បានជោគជ័យ មួយរយៈមកហើយ។ ម្យ៉ាងចង់អោយមានកម្មវិធីជួបជុំអ្នកសិល្បៈ និង មិត្តភ័ក្ត្រ ក្នុងឱកាសមុនចូលឆ្នាំខ្មែរផង ទើបសម្រេចធ្វើពិធីសម្ពោធហាង និង ខួបកំណើតផ្គួបគ្នានៅចុងខែមីនា មុនចូលឆ្នាំនេះតែម្ដង។

ខាងក្រោមនេះ ជាទិដ្ឋភាពខ្លះៗ ពីពិធីបុណ្យខួបកំណើត និង ពិធីសម្ពោធហាង របស់ លោក កុយ ស៊ីឌឿន ក្រោមវត្តមានតារាសិល្បៈ និង ភ្ញៀវកិត្តិយស នៅហាងរបស់លោក នៅផ្លូវបំបែករការកោង:

LEAVE A REPLY

Please enter your comment!
Please enter your name here