មកទល់ម៉ោងនេះ ប្រធានបទដែលបានជជែកវែកញ៉ែកជុំអ្នកធ្វើការនៅកណ្ដាលភ្នំពេញមួយក្រុម មិនដឺលបានឮបទ អូនលែងប្ដីហើយ កាន់តែក្លាយជាប្រធានបទឆេះឆួលទ្វេរដង ដោយសារតែបទចម្រៀងមួយបទនេះ គឺបទដែលល្បីនៅក្នុងស្រទាប់មហាជន សូម្បីតែកូនក្មេងតូចៗ ក៏សឹងតែចេះរាំចេះច្រៀងបទនេះ ប៉ុន្តែបែរជាបុគ្គលិកទីផ្សារមួយក្រុម របស់ក្រុមហ៊ុនធំមួយ ដែលផ្ទះតារាសុំមិនបញ្ចេញឈ្មោះ ក្រោយពេលធ្វើកិច្ចសម្ភាសន៍ជាមួយម្ចាស់ផលិតកម្ម បែរជាអះអាងថា មិនធ្លាប់ មិនធ្លាប់ដឹងថាមានបទនេះ ទាំងដែលពួកគេគឺជាបុគ្គលិកទីផ្សារ ដែលគួរតែដឹងភាគច្រើននូវអ្វីដែលល្បីនៅលើបណ្ដាញសង្គម ជាពិសេសគឺបទ អូនលែងប្ដីហើយ ដែលល្បីខ្ទរខ្ទារនោះ។

ជាមួយនឹងវែកញ៉ែក លោកជំទាវ ហ៊ុន ស៊ីណាត ដែលជាប្អូនស្រីបង្កើតរបស់សម្ដេច ហ៊ុន សែន ក៏បង្ហាញនូវអារម្មណ៍ហួសចិត្តផងដែរ ទើបលោកជំទាវចូលបញ្ចេញមតិនៅក្នុងផេកផ្ទះតារា ពាក់ព័ន្ធនឹងករណីនេះ ដែលកាន់តែធ្វើអោយរឿងហួសចិត្តមួយនេះ។ លោកជំទាវ បានសរសេរសំណេរយ៉ាងវែងអន្លាយថា ខ្ញុំដូចឆ្ងល់ដែរ បទគេល្បី ឯងបែរជាមិនដែលឮ បទពីរោះណាស់ បែបក្រុមហ៊ុននោះមិនដែលមើលតាមបណ្តាញសង្គមហើយមើលទៅនោះ។

មួយឃ្លារបស់លោកជំទាវ មានអ្នកគាំទ្រច្រើនណាស់ ហើយក៏មានអ្នកបញ្ចេញមតិឆ្លើយតបផងដែរ សម្ដែងការហួសចិត្តដូចគ្នា ចំពោះក្រុមមនុស្សមួយក្រុមនោះ។ លោក ពេជ្រ ចិត្រា បញ្ជាក់ថា អ្វីដែលលោកហួសចិត្ត គឺលោកឃើញថា ពួកគេដែលឆ្លើយថាមិនដែលដឹងព្រមគ្នាទាំងនោះ គឺពិតជាមិនដឹងពិតមែន ដោយមុនមែមនជាការនិយាយលេង ហើយលោកក៏នៅតែឆ្ងល់ហើយឆ្ងល់ទៀត ដោយរកចម្លើយមិនឃើញផងដែរ នៅពេលអ្នកធ្វើការក្នុងក្រុមហ៊ុនធំនៅកណ្ដាលភ្នំពេញ បែរជាមិនធ្លាប់បានឮ។

LEAVE A REPLY

Please enter your comment!
Please enter your name here