បាត់មុខមួយនៅក្នុងពិភពចម្រៀង ពេលនេះលោក សួស វឌ្ឍនៈ ដែលគេស្គាល់ថាគឺជាអតីតតារាចម្រៀង របស់ផលិតកម្ម Nice Star របស់លោក ហ្វៃ សំអាង ដែលកាលនោះបានប្រើឈ្មោះថា អាដាំ ពេលនេះបានត្រលប់មកវិញហើយ ដោយលោកកំពុងល្បីក្នុង អាចក់ នៅលើបណ្ដាញសង្គម។ មួយបទនេះ លោក បានច្រៀង Fit ជាមួយ លោក រិន សាវេត ដោយខ្លឹមសារបទនេះ និង MV បទនេះ គឺកាន់តែទាក់ទងខ្លាំង ក្រោយពេល ពូ ចក់ និង ទ្រិញ ផល្លារ បានមកសម្ដែងរួមគ្នា។ នៅលើបណ្ដាញសង្គមនេះ បទ អាចក់នេះ កំពុងល្បីខ្លាំង ហើយក៏មានអ្នកយកទៅលេង TikTok ច្រើនដែរ នាពេលនេះ។ ជាមួយនឹងការត្រលប់មកវិញ ហើយល្បីនឹងស្នាដៃថ្មីនេះ លោក សួស វឌ្ឍនៈ ក៏អះអាងថា នឹងសម្រុកចេញបទអោយច្រើន ដើម្បីពង្រីកទីផ្សារផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here