មានមនុស្សតិចនោះឡើយដែលយល់ច្រឡំថាបុរសសង្ហារដែលជា ពិធីករដ៏ល្បីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍រស្មីហង្សមាស លោក សុខ រ៉ាស៊ី នៅលីវ ឬនៅកម្លោះ ប៉ុន្តែតាមពិតលោកមានភរិយា ហើយថែម ទាំងមានសម្រស់ស្រស់ស្អាតគួរឱ្យចាប់អារម្មណ៍ថែមទៀតផង។
នៅមុននេះបន្តិចនៅក្នុងបណ្តាញសង្គមផ្ទាល់របស់លោក សុខ រ៉ាស៊ី បានបង្ហោះសារយ៉ាងខ្លីតែបង្កប់អត្ថន័យដ៏មានន័យថា « ប្រពន្ធ កុំយក ស្អាតពេក យកអ្នកមិនចេះប្រច័ណ្ឌ ទើបយើងនៅបានសុខ មែនទេ ប្រុសៗគ្នាយើង! ថ្ងៃនេះដាច់ចិត្ត បង្ហាញមុខប្រពន្ធ លើកទីមួយ! »
រូបភាព និង សំណេរខាងលើនេះត្រូវបានអ្នកគាំទ្រភាគច្រើនរបស់ លោក មានការភ្ញាក់ផ្អើលដោយសារពុំធ្លាប់ឃើញលោកបើកបង្ហាញឱ្យ មហាជនឃើញអំពីជីវិតផ្ទាល់ខ្លួន តែក៏មានមិត្តជិតស្និទ និង អ្នកសិល្បៈ រួមទ្រនំមួយចំនួនបានដឹងរួចមកហើយដែរ។
យ៉ាងណាក្រោយឃើញការបង្ហោះរបស់លោក អ្នកលេងបណ្តាញ សង្គមភាគច្រើនមានការភ្ញាក់ផ្អើល ព្រមទាំងបញ្ចេញមតិយ៉ាងហួសចិត្ត និង អបអរសាទរទៅកាន់លោកថា៖