ឆ្នាំនេះកាន់តែអឹកធិកជាងឆ្នាំមុន លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារ តារាកម្ពុជា បានប្រកាសរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្ត បុរីទីលាង ផ្ទះ តារា» ឆ្នាំ២០២៤ រយៈពេល ៣ថ្ងៃជាប់គ្នាតែម្តង ពោលគឺចាប់ពីថ្ងៃទី5 6 7 ខែមេសា ខាងមុននេះ ដើម្បីចូលរួមលើកស្ទួយ ថែរក្សាទំនាម ទំលាប់ដូនតាខ្មែរយើង ក៏ដូចជាអប់អរឱកាសបុណ្យចូលឆ្នាំប្រពៃណី ជាតិខ្មែរតែម្តង។

នៅក្នុងកម្មវិធីនោះក៏តម្រូវអោយសិលកបករសិល្បការិនី ស្លៀកសម្លៀក បំពាក់បែបស្រុកស្រែ នាំបងប្អូនប្រជាពលរដ្ឋរាំលេង និង លេងល្បែង ប្រជាប្រិយដ៏សម្បូបែបរបស់ខ្មែរយើងជាច្រើនទម្រង់ ដើម្បីស្វាគមន៍ភ្ញៀវ ជាតិ-អន្តរជាតិកាន់តែស្គាស់ថាអ្វីជារបស់ខ្មែរ។

សង្ក្រាន្តបុរីទីលាន ផ្ទះតារា រួមគ្នាសហការដើម្បីវប្បធម៌ ដើម្បី សប្បាយៗ ដើម្បីរួមចំណែកលើកស្ទួយតម្លៃអ្នកសិល្បៈខ្មែរ និង ថែកេរ វប្បធម៌ដ៏មានតម្លៃរបស់ដូនតាខ្មែរ។

ព្រឹត្តិការណ៍សង្ក្រាន្តធំមួយ ពេញរយៈពេល3ថ្ងៃនេះធ្វើ នៅបរិវេណសួន ច្បារក្នុងបុរីទីលាង ស្ថិតនៅខណ្ឌដង្កោ ក្នុងសង្កាត់ព្រៃស។ កម្មវិធីត្រូវ បានគេឃើញផ្ទុះបាត់ទៅហើយទាំងមិនចាប់ផ្តើមផង គ្រាន់តែសិល្បករ សិល្បការិនីល្បីៗនៅក្នុងព្រះរាជាណាចក្រកម្ពុជាប្រមាណជាង100នាក់ ចូលរួម ក្រោមការរៀបចំរបស់គ្រួសាតារាកម្ពុជា ជំនួបដ៏ធំមួយនេះ សិល្បករសិល្បការិនី នឹងបង្ហាញខ្លួនយ៉ាងច្រើនកុះករមិនធ្លាប់មាន ចាប់ពីម៉ោង9ព្រឹកតទៅ។

LEAVE A REPLY

Please enter your comment!
Please enter your name here