កាលពីថ្ងៃទី2 មេសា ឆ្នាំ2024 ក្រុមហ៊ុន K01 បានបង្ហាញពីមោទនភាពរបស់ខ្លួនយ៉ាងខ្លាំង ដែលប្រមូលបានសុទ្ធតែបុគ្គលល្បីៗ នៅក្នុងបណ្ដាញសង្គម អោយក្លាយជា BA ឬ អ្នកតំណាងក្រុមហ៊ុន ក្នុងការផ្សព្វផ្សាយលក់អចលនទ្រព្យនៅទូទាំងប្រទេស។ លោក ផាត់ តារារដ្ឋ ចាងហ្វាងសារព័ត៌មាន ផ្ទះតារា និង ជាស្ថាបនិកគ្រួសារតារាកម្ពុជា គឺជា BA មួយរូបក្នុងចំណោម BA ទាំងអស់ ដែលបានតែងតាំង។ ជាមួយនឹងការបង្ហាញខ្កួននេះ លោក ផាត់ តារារដ្ឋ នឹងក្លាយជាអ្នកផ្ដល់ជូនព័ត៌មានគ្រប់ជ្រុងជ្រោង ពីការទិញលក់លើផ្នែកអចលនទ្រព្យទាំងអស់ ក្នុងនោះប្រសិនបើ លោកអ្នកចង់លក់ផ្ទះ លក់ដី លក់គម្រោងបុរី ឬ ចង់លក់ឡាន គឺគ្រាន់តែទាក់ទងមកកាន់លោក ផាត់ តារារដ្ឋ តាមរយៈតេលេក្រាម 089 25 36 36 ឬ ខលតាមលេខ 093 43 86 86 គឺជាស្រេច។

លោក K01 អគ្គនាយកក្រុមហ៊ុនបានលើកឡើងថា ចាប់ពីពេលនេះតទៅ លោក ផាត់ តារារដ្ឋ នឹងក្លាយជាអ្នកគ្រប់គ្រងតំបន់ខណ្ឌច្បារអំពៅទាំងស្រុង ដើម្បីទទួលខុសត្រូវក្នុងការទទួលលក់ផ្ទះ លក់ដី និង លក់រថយន្តជាដើមរបស់អតិថិជន សម្រាប់បងប្អូនទាំងឡាយណាដែលមានតម្រូវការលក់។ ការសម្រេចអោយស្ថាបនិកគ្រួសារតារាកម្ពុជារូបនេះ ក្លាយជា BA របស់ក្រុមហ៊ុននេះ គឺដោយសារតែលោកគឺបុគ្គលដែលមានឈ្មោះបោះសំលេងម្នាក់ ហើយមិនធ្លាប់មានរឿងអាស្រូវ ដែលក្រុមហ៊ុនចង់បាន។ ក្នុងពេលដ៏ខ្លី BA ទាំងអស់ ក៏នឹងមានពិធីប្រកាសតែងតាំងជាទ្រង់ទ្រាយធំផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here