អ្នកនៅសៀមរាប គ្មានអ្នកណា មិនស្គាល់ហាង សែនសប្បាយហ្គោលឌិន នៅក្រោយស្ដាតចាស់ ខេត្តសៀមរាបនោះទេ តែអ្នកដែលឡើងចុះខេត្តដ៏ល្បីល្បាញមួយនេះ អាចនឹងខ្វះចន្លោះ។ យ៉ាងណាក៌ដោយ អ្នកសារព័ត៌មានយើងសូមណែនាំនូវភោជនីយដ្ឋាន សែនសប្បាយហ្គោលឌិន មួយនេះ ដោយក្រៅពីមានម្ហូបឆ្ងាញ់ មានមុខម្ហូបច្រើនមុខ មានតម្លៃធូរថ្លៃ ភ្ញៀវៗអាចពិសារប៊ីយែមួយថែមមួយ ក្នុងតម្លៃតែ1ដុល្លារ។
លោក ធី កា ម្ចាស់ហាងសែនសប្បាយហ្គោលឌិន បានលើកឡើងថា ដើម្បីអបអរបណ្ដាភ្ញៀវជាតិ និង អន្តរជាតិ ដែលឡើងចុះមកលេងនៅខេត្តសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ ហាងរបស់លោកមិនត្រឹមតែមិនលក់តម្លើងថ្លៃប៉ុណ្ណោះទេ គឺមានតែបញ្ចុះតម្លៃ ដើម្បីស្វាគមន៍ភ្ញៀវទៀតផង។ ដើម្បីលើកទឹកចិត្តដល់អ្នកចូលចិត្តច្រៀងលេង ស្ដាប់ភ្លេង ហាងរបស់លោក ក៏នឹងមានប្រូម៉ូហ្សិន បញ្ចុះតម្លៃសម្រាប់អ្នកមកហូបចុកជាលក្ខណៈគ្រួសារ សម្រាប់អ្នកមកធ្វើពិធីខួបកំណើត និង សម្រាប់អ្នកមកទទួលជាក្រុមផងដែរ។
នៅក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរនេះ ក្នុងហាងទាំងមូលនឹងលក់ស្រាដបក្នុងតម្លៃតែមួយដប1ដុល្លារ ហើយថែមជូនមួយដប ដោយមិនកំណត់ពេលប្រូម៉ូហ្សិនផងដែរ។ លោកថា ក្នុងហាងរាល់ថ្ងៃមានម្ហូបស្ទើរគ្រប់ប្រភេទ ដោយហាងទាំងមូលក៏មានតារាចម្រៀងស្អាតៗ ក្មេងៗ និង សំលេងពីរោះច្រៀងកំដរអារម្មណ៍រហូតដល់យប់រំលងអាធ្រាតុ និង មានបន្ទប់ KTV ជាលក្ខណៈគ្រួសារ និង ជាលក្ខណៈ VIP ផងដែរ។ នៅយប់រំលងអាធ្រាតុហាងលោក ក៏មានលក់បបរស និងមុខម្ហូបតាមការកុម្ម៉ង់ ខណៈដែលតម្លៃគឺតម្លៃដូចជាហាងតូចៗធម្មតា ទើបធ្វើអោយអ្នកបានមកហាងលោកលើកណាក៏ជាប់ចិត្ត។ ក្នុងនោះសូម្បីតារាល្បីៗមួយចំនួន ក៏ជាម៉ូយប្រចាំរបស់ហាងលោកផងដែរ៕