កាលពីពេលថ្មីៗកន្លងទៅនេះ កញ្ញា ជី ឈីងលីន ដែលគ្រប់គ្នាស្គាល់ថាជា BA ប្រចាំឱ្យក្រុមហ៊ុន Callalilly ដ៏ល្បីនៅកម្ពុជាដែលមានកញ្ញា Jimmy Meng ជាអគ្គនាយិកា បានធ្វើសកម្មភាពចុះទៅចម្ការម្ទេសរបស់កសិករមួយរូបនៅស្រុក ឯកភ្នំ ខេត្តបាត់ដំបង។

Screenshot

នេះមិនមែនជាលើកទីមួយដែលអ្នកបង្កើតមាតិកាវ័យក្មេងមួយរូបនេះ បានផលិតជាវីដេអូប្រមូតពីផលិតផលក្នុងស្រុក តែអ្វីដែលគួរឱ្យចាប់អារម្មណ៍លើកនេះ ឈីងលីន បានផ្សព្វផ្សាយអំពីដំណាំម្ទេស ដែលកំពុងកប់ទីផ្សា និង ត្រូវបានគេមើលរំលង ដោយផ្ដោតទៅលើការនាំចូលពីប្រទេសជិតខាងច្រើនជាង ដោយសារមានតម្លៃទាប និង ទទួលបានផលចំណេញច្រើនជាង។ដើម្បីជាការប្រកាស និង ផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយពីផលិតផលក្នុងស្រុក ឈីងលីន បានធ្វើវីដេអូបង្ហាញអំពីចម្ការម្ទេស និង បង្ហាញពីផលលំបាកយ៉ាងច្រើនដែលកសិករខ្មែរកំពុងជួបប្រទះយោងតាមការបង្ហោះនៅលើផេកផ្លូវការរបស់នាង។

ម្យ៉ាងម្ទេសក៏ជាដំណាំធម្មជាតិមួយប្រភេទដែលក្រៅពីមានតម្លៃសម្រម ម្ទេសក៏ជាចំណូលចិត្តរបស់មនុស្សទូទៅ ហើយដើម្បីជៀសវៀងការនាំចូលផលិតផលពីក្រៅស្រុក និង ជួយបង្កើនចំណូលដល់ប្រជាកសិករខ្មែរ ឈីងលីន បានសំណូមពរឱ្យប្រជាជនទាំងអស់គ្នាងាកមកចាប់អារម្មណ៍ពីផលដំណាំដែលមាននៅក្នុងស្រុកយើងស្រេចជាក់ស្ដែងដូចជាចម្ការរបស់បងប្អូនកសិករនៅក្នុងខេត្តបាត់ដំបងនេះផ្ទាល់តែម្ដង។

គួររំឮកផងដែរតា ជី ឈីងលីន គឺជាតារាសម្ដែង ហើយក៏ជា អ្នកបង្កើតមាតិការវ័យក្មេងមួយរូបដែលមានកេរ្តិ៍ឈ្មោះល្បី ដោយជារឿយៗនាងតែងតែបង្ហោះវីដេអូពាក់ព័ន្ធជាមួយនឹងការចែករំលែកពីរបៀបធ្វើមុខម្ហូប ដំណើរកំសាន្តនៅក្នុងស្រុក និង ក្រៅស្រុក ព្រមទាំងមាតិការផ្សេងៗជាច្រើនទៀតដែលក្មេងស្រីរូបនេះបានធ្វើឱ្យមានអ្នកចាប់អារម្មណ៍កាន់តែច្រើនធ្វេរដង។

អ្វីដែលកាន់តែធ្វើឱ្យនាងកាន់តែត្រូវបានគេស្គាល់ទៀតនោះគឺ នាង ក៏មានជាប់សាច់ឈាមជាចៅស្រីរបស់វីរៈសិល្បករកំប្លែងលោកពូ ជួង ជី (ហៅ នាយកុយ) មិនតែប៉ុណ្ណោះសព្វថ្ងៃ ឈីងលីន ក៏បានក្លាយជា BA កាន់ឆ្នាំដ៏ឆ្នើម និង សកម្មមួយរូបឱ្យក្រុមហ៊ុន Callalilly។

ហើយនៅថ្ងៃទី 06 និង ទី 07 ឆាប់ៗខាងមុខនេះ ជី ឈីងលីន ក៏នឹងមានវត្តមានចូលរួម ជាមួយនឹងសិល្ប្កករ សិល្បការិនីជាច្រើនផ្សេងទៀត នៅក្នុងកម្មវិធី សង្ក្រាន្ត ខាឡាលីលី ដែលនឹងប្រារព្ធឡើងដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជាការរៀបចំលើកដំបូងរបស់ក្រុមហ៊ុន Callalilly នៅទីតាំង កោះនរា។

Screenshot

LEAVE A REPLY

Please enter your comment!
Please enter your name here