កាលពីថ្ងៃទី4 មេសា ឆ្នាំ2024 កន្លងទៅ អ្នករៀបចំកម្មវិធី Man of Cambodia គឺលោក កែវ វាសនា និង ក្រុមការងារ បានអញ្ជើញថ្នាក់ដឹកនាំ និង ម្ចាស់ជ័យលាភី បុរសឯក Mister Tourism International ចំនួន3រូបមកកាន់កម្ពុជា ដោយសារតែអ្នករៀបចំការប្រកួត Man of Cambodia ក៏ទទួលបានសិទ្ធិ3ឆ្នាំពេញ ក្នុងការជ្រើសយកបេក្ខជនមួយរូប ដែលផលិតចេញពីការប្រកួតនេះ អោយទៅប្រកួត Mister Tourism International នៅឯប្រទេសវៀតណាម ក្នុងឆ្នាំនេះផងដែរ។

ជ័យលាភីទាំង3រូបដែលបានបង្ហាញខ្លួននោះរួមមាន The Winner មួយរូប 1st Runner Up មួយរួប និង 3rd Runner Up មួយរូប ដើម្បីមកសម្ដែងការគួរសម ដល់តំណាងនៅប្រទេសកម្ពុជា ក៏ដូចជាដើម្បីមកស្វែងយលពីបេក្ខជនដែលកំពុងធ្វើការប្រកួតប្រជែង នៅក្នុងប្រទេសកម្ពុជា។ វត្តមានរបស់អ្នកទាំង3 បានទទួលការស្វាគមន៍ពីបេក្ខភាព ពីគណកម្មការ និងបេក្ខជនយ៉ាងកក់ក្ដៅ ដោយម្ចាស់ប្រទេស គឺកម្ពុជា គឺសុទ្ធតែរំលេចដោយឈុតប្រពៃណី ជាការស្វាគមន៍។

នៅក្នុងថ្ងៃនោះ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារកម្ពុជា ក៏បានសម្ដែងការស្វាគមន៍បុរសឯកអន្តរជាតិទាំង3 និង បានរំលេចដោយឈុតសូត្រខ្មែរ មានប៉ាក់ដោយរូបប្រាសាទអង្គរវត្តយ៉ាងស្រស់ស្អាត ដែលឈុតនេះ កែច្នៃដោយ ហាងបូរ៉ានិចកាត់ដេរ ដោយមួយឈុតក៏ទទួលបានការចាប់អារម្មណ៍ណាស់ដែរ ក្រោមក្រសែភ្នែកអន្តរជាតិដែលចូលរួម។

LEAVE A REPLY

Please enter your comment!
Please enter your name here