នាព្រឹកថ្ងៃទី 09 ខែ មេសា ឆ្នាំ2024 មុននេះ អ្នកស្រី អ៉ឹម សុគន្ធា ព្រមទាំងបេក្ខភាព Missgrand Cambodia ទាំង36រូប បានមកធ្វើការទទួលស្វាគមន៍ដំណើរមកដល់របស់ថ្នាក់ដឹកនាំកំពូល និង កញ្ញាឯកដ៏អស្ចារ្យឆ្នាំ2023 នៃកម្មវិធី Missgrand International ក្រោមការះញ្ជើញរបស់អ្នកស្រី អ៉ឹម សុគន្ធា National Director Missgrand Cambodia។
យោងតាមការបង្ហោះជាផ្លូវការរបស់ផេក Missgrand Cambodia បានឱ្យដឹងថា វត្តមានរបស់លោក ណាវ៉ាត់ អុីតសារាក្រៃសុីល ដែលជាអគ្គនាយក Miss Grand International Organization និង អ្នកស្រី ថេរេសា យ៉ូផាយ៉ាវ ឆៃវិសុត ជាអគ្គនាយិការង ព្រមទាំងកញ្ញា កញ្ញា Luciana ម្ចាស់មកុដឯកអន្តរជាតិឆ្នាំ 2023 នឹងមកចូលរួមជាកិត្តិយសនៅក្នុងកម្មវិធីសន្និសីទកាសែត និង ការបំពាក់ឆៀងដ៏ធំបំផុតជាមួយនឹងការប្រកួត 𝗠𝗚𝗖 𝟮𝟬𝟮𝟰។
តាមការបង្ហោះវត្តមានថ្នាក់ដឹកនាំកំពូល រួមទាំងកញ្ញាឯកដ៏អស្ចារ្យឆ្នាំ2023 នឹងចូលរួមជាកិត្តិយសដើម្បីបំពាក់ឆៀងជូនដល់បេក្ខភាពទាំង28រូប ដែលកម្មវិធីនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី 10 ខែ មេសា ឆ្នាំ2024 នៅ SUMMER BAY BEACH CLUB & CABINខេត្ត ព្រះសីហនុ។
ហើយកម្មវិធីដ៏ពិសេសនេះផងដែរក៏នឹងមានផ្សាយផ្ទាល់នៅលើ Facebook Page និង Youtube : Miss Grand Cambodia ផងដែរ សូមកុំភ្លេចរង់ចាំតាមដានទស្សនាថាតើបេក្ខភាពទាំពទាំង28រូប មួយរូបណាដែលស្ថិតនៅក្នុងបេះដូងរបស់ហ្វេនៗទាំងអស់គ្នា។