គ្រាន់តែបញ្ចប់កម្មវិធីសង្ក្រាន្តភ្លាមលោក ផាត់ តារារដ្ឋ ដែលជាចាងហ្វាងសារព័ត៌មានផ្ទះតារា និង ជាស្ថាបនិកគ្រួសារតារាកម្ពុជាត្រូវបានស្ថាប័នធំមួយនៅក្នុងប្រទេសថៃនៃទីក្រុងបាងកក អញ្ជើញមកទទួលប័ណ្ណសរសើរ ជាបុគ្គលឆ្នើមតំណាងកម្ពុជា ដែលបានរៀបព្រឹត្តិការណ៍សង្ក្រានលេចធ្លោខ្លាំង ក្នុងនាមជាអ្នករៀបចំសង្ក្រាន្តបានល្អ និងជាអ្នកលើកស្ទួយវប្បធម៌ អរិយធម៌ ខណៈដែលការ
ប្រគល់ពាន ឬ ប័ណ្ណសរសើរនេះ គេធ្វើដើម្បីអបអរសង្ក្រាន្តរបស់គេ
ក្លាយជាបេតិកភណ្ឌពិភពលោក។

ហើយនេះមិនមែនជាលើកទីមួយទេដែលលោកត្រូវបានថៃផ្តល់កិត្តយសបែបនេះ គឺមានជាច្រើនដងមកហើយ ប៉ុន្តែលើកនេះលោក មានអារម្មណ៍រំភើបខ្លាំងដោយសារតែគេមើលឃើញពីកាលះបង់ ការថែរក្សាប្រពៃណីដូនតា ការលើកស្ទួយទម្រងវប្បធម៌កន្លងមក។ ប៉ុន្តែក៏សរសើរដែរ ដែលគេចេះប្រមូលអ្នកខ្លាំងខាងអភិរក្សវប្បធម៌តំណាងប្រទេសមួយៗយកទៅលើកមុខ លោកសង្ឃឹមថានៅថ្ងៃណាមួយកម្ពុជាយើងនិងមានកម្មវិធីលើកទឹកចិត្តដល់បុគ្គលដែលចេះលើកស្ទួយសិល្បខ្មែរ ប្រពៃណីខ្មែរ វប្បធម៌ខ្មែរដូចគេ។

ព្រោះថានៅក្នុងប្រទេសកម្ពុជាមានបុគ្គលឆ្នើមៗច្រើនណាស់ប៉ុន្តែហាក់បីមើលមិនឃើញពីសម្ថភាព និងផ្តល់កំលាំងចិត្តដល់ពួកគាត់ ។លោក ផាត់ តារារដ្ឋ បន្តទៀតថាបើមានលើកទឹកចិត្ត ការលើកស្ទួយដល់អ្នកដែលមានសម្ថភាព នោះសិល្បៈខ្មែរ កាន់តែរីកចម្រើនខ្លាំង។ គួរបញ្ជក់ផងដែរថាកម្មវិធីដែលថៃរៀបចំនេះមានបណ្តាប្រទេសរហូតដល់21 និង ក្រសួងធំៗជាច្រើនស្ថាបណ្ណ័ចូលរួម ក្នុងនោះក៏មានប្រទេសកម្ពុជារបស់ចូលរួមផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here