កាលពីថ្ងៃទី9 ខែមេសា ឆ្នាំ2024 ប្រទេសថៃ បានរៀបចំពិធីប្រគល់ប័ណ្ណសរសើរកម្រិតអន្តរជាតិទ្រង់ទ្រាយធំមួយ ដោយមានបុគ្គលឆ្នើមរហូត32ប្រទេស មកពីគ្រប់ទិសទីចូលរួម។ ប្រទេសសំខាន់ៗ ក្រៅពីតំបន់អាស៊ាន គេឃើញមាន សហរដ្ឋអាមេរិក ប៊ុលហ្គារី ស្រីលង្ការ នេប៉ាល់ ប៉ាគីស្ថាន សិង្ហបុរី ហុងគ្រី និង ឥណ្ឌា ជាដើម។

សម្រាប់ប្រទេសកម្ពុជា គឺមានបុគ្គលតែ3រូបប៉ណ្ណោះ ដែលមានឈ្មោះទទួល។ យ៉ាងណាមិញ ក្នុងចំណោម3រូបនោះ គ្រាន់តែសមាសភាពពីក្រុមផ្ទះតារា មានចំនួន2រូបបាត់ទៅហើយ។ សមាសភាពទាំង2រូបនោះរួមមាន លោក ផាត់ តារារដ្ឋ ចាងហ្វាង​សារពត៌មានផ្ទះតារា ដែលជាស្ថាបនិកគ្រួសារតារាកម្ពុជា និង លោក រុនណាកូ។

មូលហតុដែលលោកទទួលលបានមេដៃមាស និង លិខិតសរសើរកម្រិតអន្តរជាតិ ពីកម្មវិធីពិភពលោកមួយនេះ គឺដោយសាតែលោក ក៏មានប្រវត្តិរាប់មិនអស់ ដូចជាធ្វើការសង្គម ការងារសប្បុរសធម៍ និង ការបង្កើតកម្មវិធីកម្សាន្ត លើកស្ទួយដល់សិល្បៈវប្បធម៌រវាងប្រទេសទាំងពីរហូរហែរជាដើម។ បុគ្គលឆ្នើមៗ ដែលកម្មវិធីបានសម្រេចផ្ដល់អោយ គឺសំដៅទៅលើបុគ្គលឆ្នើមៗ នៅក្នុងប្រទេសនីមួយៗ ដែលបានរួមចំណែកយ៉ាងលេចធ្លោរ ក្នុងការបំផុស និង ផ្សព្វផ្សាយ ពីសកម្មភាពល្អៗជាប្រយោជន៍ក្នុងសង្គមជាច្រើន ទើបលោក ត្រូវបានគណកម្មការកម្មវិធីចុចឈ្មោះ អោយក្លាយជាអ្នកទទួលបានកិត្តិយសជាអន្តរជាតិនេះ។

នេះក៏ចាត់ទុកថា គឺមុខមាត់ធំមួយផងដែរ ដែលកម្ពុជានៅតែមានបុគ្គលឆ្នើម ដែលអាចស្មើមុខស្មើមាត់ នឹងបណ្ដាជនជាតិដទៃ ដែលត្រូវមានឈ្មោះលើកពាន និង ប័ណ្ណសរសើរនៅលើឆាកអន្តរជាតិ ពីកម្មវិធីមួយនេះ៕


LEAVE A REPLY

Please enter your comment!
Please enter your name here