តារាលើបណ្ដាញសង្គម ល្បីៗ ដូចជា កញ្ញា រាជនី, សេង ហួរ, កញ្ញា សាលីនដានិង លោក ហេង វាសនា ដែលល្បីថាសំបូរក្ដីស្រលាញ់ ក្នុង គ្រួសារ និង សំបូរ អ្នកតាមដាន រាប់សែន នាក់នៅលើបណ្តាញសង្គម បានបង្ហើបរូបមន្ដបង្កើតភាពផ្អែមល្ហែមក្នុងគ្រួសារ នៅក្នុងវីដេអូភាគនៅលើបណ្តាញសង្គមថ្មីៗនេះ។ បវរកញ្ញា ពិភពលោក កម្ពុជា (Miss World Cambodia) ឆ្នាំ ២០២១ កញ្ញា សារី សុវត្តី គឺជាពិធីការនីនៃវីដេអូភាគទាំងនោះ។
តារាបណ្ដាញសង្គមទាំងនោះ និង អ្នកម៉ាក់ ពួកគេ បានរៀបរាប់អំពីចំណងគ្រួសារដ៏ពិសេសរបស់ពួកគាត់ អំពីអាហារប្រចាំត្រកូល និងល្បែងប្រពៃណីខ្មែរ។ អ្នកអាចមើលវីដេអូ នេះតាមរយៈបណ្ដាញ សង្គមរបស់ ពួកគេ លើគេហទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា https://www.facebook.com/CocaColaKH និង ទំព័រ Instagram: https://www.instagram.com/cocacola_kh។
[រូបភាពនៅត្រង់នេះ]
តារាល្បីៗនៅលើបណ្ដាញសង្គម ដូចជា កញ្ញា រាជនី, សេង ហួរ, កញ្ញា សាលីនដា និង លោក ហេង វាសនា ដែលល្បីថាប៉ិនប្រសប់ផ្នែក ម៉ូដសម្លៀកបំពាក់ ជីវិតស៊ីវីល័យ ម្ហូបអាហារ និងការបង្កើតមាតិកានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជា Facebook, TikTok, YouTube និង Instagram បានចែករំលែករូបមន្ដថែរក្សាចំណងគ្រួសារប្រកបដោយភាពស្និទ្ធស្នាលផ្អែមល្ហែម។
លោក ហេង វាសនា ប្រាប់ថាអ្វីដែលសំខាន់ គឺត្រូវបើកចិត្តនិយាយឲ្យស្មោះត្រង់ និងបង្ហាញពីក្តីស្រឡាញ់តាមកាយវិការ ដូចជា ការឱបរឹត និងថើបជាដើម។
រីឯ កញ្ញា រាជនី វិញបានរំលឹកថា ជីវិតសិល្បៈរបស់គាត់ ឈានដល់សព្វថ្ងៃ ក៏ដោយសារតែមានការជ្រោមជ្រែងពីគ្រួសារផងដែរ។ ចំណែក សេង ហួរ ឯណោះក៏បានរំឭកពីការលះបង់របស់អ្នកម៉ាក់ ដែលសុខចិត្តញុំាក្តាមប្រៃ ដើម្បីឲ្យកូនបានញុំាអាហារឆ្ងាញ់ៗ ដែលរំលេចឱ្យឃើញនូវទឹកចិត្តអ្នកម្ដាយចំពោះកូន។
កញ្ញា សាលីនដា បង្ហើបថា គ្រួសារចុះសម្រុងគ្នា ទាមទារឱ្យមានការយោគយល់ទាំងសងខាង។
បើនិយាយអំពីល្បែងប្រជាប្រិយវិញ លោក ហេង វាសនា និង សេង ហួរ ចូល ចិត្តលេងបោះ អង្គញ ់ដូចគ្នា។ ចំណែកឯ កញ្ញា រាជនី វិញចូលចិត្តវាយ ក្អម ហើយ កញ្ញា សាលីនដា ចូលចិត្តលាក់កន្សែង។ ចំនុចមួយដែលតារាបណ្ដាញសង្គមទាំងនេះយល់ឃើញដូចគ្នានោះគឺថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺជាពេលវេលាដ៏ពិសេសប្រចាំឆ្នាំ ហើយពួកគេឲ្យតម្លៃទៅលើការចំណាយពេលវេលាស្វែងរកចំណង់ចំនូលចិត្តប្លែកៗតែដូចគ្នា។
ដោយយល់ឃើញ ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺជាពេលវេលាដ៏ពិសេស ប្រចាំ ឆ្នាំ សម្រាប់ប្រជាជនកម្ពុជាទាំងអស់ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានចាប់ផ្តើមយុទ្ធនាការ លើកទឹកចិត្តយុវជន សម័យ ថ្មី (Gen Z) បង្កើន ភាពស្និទ្ធស្នាល និងស្វែងរកចំណង់ ចំណូល ចិត្ដ រួមមួយ ដើម្បី បង្កើត បរិយាកាស រីករាយ ក្នុងក្រុម គ្រួសារ ។
យុទ្ធនាការរបស់ កូកា-កូឡា ផ្តោតលើការ បង្កើនបទពិសោធ ន៍ ស្និទ្ធ ស្នាលជាមួយ គ្នា ជាពិសេសការ ទទួលទាន អាហារ រួម គ្នា ក្នុងឱកាស ចូលឆ្នាំ ខ្មែរ ។ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានដាក់តាំងបង្ហាញ គោមផ្កាយដែលដើរដោយថាមពលពន្លឺព្រះអាទិត្យនៅទីតាំងសំខាន់ៗទូទាំងប្រទេសកម្ពុជា។ យុទ្ធនាការ តាំង គោម ផ្កាយ បាន ចាប់ ផ្តើម តាំងពីថ្ងៃ ទី ៩ ខែ មីនាមកម្ល៉េះ។
វីដេអូ ចលនាលឿន (time-lapse) នៃ ចង្កៀងគោមផ្កាយ បានផលិត និង បង្ហោះ នៅលើ ប្រព័ន្ធ ផ្សព្វផ្សាយ សង្គម ៖ https://www.facebook.com/watch/?v=241886398947059៕