កាលពីថ្ងៃ១០ ខែឧសភា ឆ្នាំ២០២៤ លោកស្រី គ្រុយ រដ្ឋា អគ្គនាយិការ ក្រុមហ៊ុនម៉ានីហ៊ន ខេមបូឌា ដែលបាននាំចូលផលិតផលសុខភាពមកពីជប៉ុន ម៉ាហ៊ូ បានចូលរួមធ្វើសប្បុរធម៌ និងសេចក្តីល្អជូនដល់សិស្សានុសិស្សសាលាបឋមសិក្សាព្រៃទប់ ក្នុងខេត្តស្វាយរៀង ក្រោមអធីតីភាពរបស់លោកជំទាវ ញ៉ែម មរកត និងឯកឧត្តម ចាប តូ រួមទាំងសិល្បៈករ និងសប្បុរជនជាច្រើនទៀត។

នេះជាកម្មវិធី ដែលបានគៀងគរសិល្បករ និង ក្រុមហ៊ុនលោកស្រី ដែលជាសប្បុរសជន ដោយស្ថាបនិកគ្រួសារតារាកម្ពុជា លោក ផាត់ តារារដ្ឋ ដោយលោកស្រីបានទាំងចាត់ទុកថា ការងារចែករំលែក គឺគួរតែធ្វើអោយបានសកម្ម និង កុំរយាលនោះផង។ លោកស្រីថាអំពើល្អកុំចាំដល់មាន មានតិចធ្វើតិច មានច្រើនធ្វើច្រើន ហើយដោយសារតែរំភើបនឹងចង់ចូលរួមនេះហើយ ទើបគ្រាន់តែទទួលសំណើរពី លោក ផាត់ តារារដ្ឋ ភ្លាម ក៍ទទួលពាក្យភ្លាម ដោយថែមទាំងធ្វើដំណើរទៅដល់ខេត្តស្វាយរៀង ដើម្បីចូលរួម។

លោកស្រី និង ក្រុមការងារ ក៏បាននាំយកសៀវភៅ ប៊ិច សម្ភារៈសិក្សា និង ថវិកាយកទៅចែកក្មេងៗ និងបានប្រគល់ផលិតផលម៉ាហ៊ូ ជូនដល់លោកជំទាវ ញ៉ែម មរកត និង ឯកឧត្តម ចាប តូ មុនពេលត្រលប់មកវិញផងដែរ៕…


#គ្រុយរដ្ឋា #kruyrotha #ម៉ានីហ៊ន #maho #ម៉ាហូ #សប្បុរសធម៌

LEAVE A REPLY

Please enter your comment!
Please enter your name here