កាលពីថ្ងៃទី 14 ខែឧសភាឆ្នាំ 2024 មុននេះក្រុមហ៊ុន HSO បានរៀបចំកម្មវិធីមហាព្រឹត្តិការណ៍ជំនួបជួបជុំគ្រួសារ HSO របស់ខ្លួនយ៉ាងអធិកអធម្ម។
នៅក្នុងនោះគេឃើញមានវត្តមានសុទ្ធសឹងតែជាកំពូលតារាល្បីៗជួរមុខនៅក្នុងប្រទេសកម្ពុជារបស់យើងធ្វើជាBA ប្រចាំផលិតផលរបស់ខ្លួន។នេះថ្លែងអោយឃើញថាផលិតផលរបស់ក្រុមហ៊ុន HSOជាផលិតផលមានគុណភាពល្អទើបអាចយកតារាល្បីៗធ្វើជាតារាតំណាងអោយខ្លួនបាន។ តារាល្បីៗក្នុងនោះរួមមាន: អ្នកនាង ឱក សុគ្ធកញ្ញា ,អ្នកនាង សួស វិហ្សា ,លោក ថមមី ,កញ្ញ មាន សូនីតា, អ្នកនាង ចន ចន្ទលក្ខិណា ,អ្នកនាង ចាន់ កែវ និមល, អ្នកនាង មាស សុខសោភា ,នាយ ព្រែក ,លោក ព្រីន ,កញ្ញា រចនា រ៉ាវាឌី ,អ្នកនាង ហ៊ិន ចាន់និរត្ន័ ហ្នឹងតារាល្បីៗផ្សេងទៀតផងដែរ។
លោកស្រី សាន់ សុខខេង អគ្គនាយិការHSOបានលើកឡើងថា បើទោះជាផលិតផលរបស់ខ្លួនបានដំណើរការនៅក្នុងទីផ្សារកម្ពុជាប្រមាណជិត10ឆ្នាំមកហើយមែន តែនេះលោកស្រី ចាត់ទុកថានេះគឺជាលើកទី1 លោកស្រីហ៊ាន បោះទុន យកសុទ្ធតែជាកំពូលតារាល្បីៗជូមុខធ្វើជាBA និង អោយក្លាយជាដៃគូសហការ ខណៈដែលវត្តមាន BA ទាំង11រូបនេះ មានតម្លៃខ្លួនខ្ពស់កប់ពពក។
យ៉ាងណាមិញ លោកស្រី សាន់ សុខខេង បានបន្តទៀតថា កម្មវិធីអាហារសាមគ្គី ដែលបានធ្វើឡើងនេះ មិនមែនជាការបើកសម្ពោធផលិតផល ឬ ជាការប្រកាស BA នោះទេ ដោយសារតែផលិតផលរបស់ក្រុមហ៊ុនបានដំណើរការយ៉ាងជោគជ័យយូរឆ្នាំមកហើយ ហើយ BA ទាំង11 ក៏ធ្វើការជាមួយក្រុមហ៊ុនជាយូរខែមកហើយ តែការជួបជុំនេះ គឺដើម្បីអោយតំណាងក្រុមហ៊ុន និង BA ទាំងអស់បានពិសារអាហារជុំគ្នា និង បង្កើនទំនាក់ទំនងជាមួយគ្នា ក្នុងនាមជាក្រុមហ៊ុន HSO ដែលកំពុងជោគជ័យជាមួយគ្នា។ ពិធីនេះ ក៏ដើម្បីអោយតារាទាំងអស់ កាន់តែស្គាល់គ្នា សហការគ្នា និង ស្គាល់ពីក្រុមហ៊ុនកាន់តែច្បាស់ផងដែរ។