ខណៈដែលការប្រកួតលំដាប់ថ្នាក់ពិភពលោក Beat The Best កំពុងផ្ទុះការគាំទ្រនៅរដូវកាលថ្មីនេះ គេកត់សម្គាល់ថា បេក្ខជន លោក លីម ឧត្តម ដែលបន្តជាប់នៅក្នុងកម្មវិធី កាន់តែទទួលការគាំទ្រទ្វេរឡើង ដោយសារតែពីសប្ដាហ៍ទៅមួយសប្ដាហ៍ លោកកាន់តែបង្ហាញពីសមត្ថភាពច្រៀងដ៏ខ្លាំងរបស់ខ្លួន ធ្វើអោយគណកម្មការ និង ហ្វេនៗពេញចិត្ត។

ស្ទើរតែគ្មានការបង្ហាញសមត្ថភាពក្នុងសប្ដាហ៍ណាមួយ ដែលធ្វើអោយ លីម ឧត្តម មិនទទួលបានសន្ទុះគាំទ្រខ្លាំងៗនោះទេ ទើបធ្វើអោយលោកអាចទទួលបានសំលេងឆ្នោតពីការ Vote ហើយបានបន្តឡើងទៅកាន់វគ្គបន្តមកទល់ពេលនេះ ដោយការបង្ហាញសមត្ថភាព ក្នុងវគ្គ Live Show ថ្មីៗ ក៏រឹតតែធ្វើអោយ លីម ឧត្តម លេចធ្លោរខ្លាំង។

បើទោះជាត្រូវប្រជែងដោយគូប្រកួតខ្លាំងៗ តែបេក្ខភាពរូបនេះ ត្រូវគេរំពឹងថានឹងអាចឈានដល់វគ្គផ្ដាច់ព្រ័ត្រ ហើយប្រសិនបើលោកអាចក្លាយជាម្ចាស់ពានក្នុងរដូវកាលនេះ ដោយសារតែលោកមានសំលេងខ្លាំង ហើយប្រជាប្រិយភាពពីហ្វេនៗគឺមិនធម្មតា។

បើការព្យាករណ៍អាចក្លាយជាការពិត មានន័យថាហង្សមាសក៏ពិតជាសម្រាំងបានគ្រាប់ពេជ្រដែលមានសំលេងខ្លាំង ដែលអាចបត់បែបបានគ្រប់ប្រភេទបទ ហើយជាបេក្ខភាពដែលកំពុងផ្ទុះការតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់ហ្វេនៗយ៉ាងពិតប្រាកដនោះផងដែរ។ យ៉ាងណាមិញ លីម ឧត្តម ក៏ត្រូវបង្កើនសមត្ថភាពអោយកាន់តែខ្លាំងផងដែរ ដើម្បីអាចសម្រេចបំណងហ្វេនៗ ដែលចង់ឃើញលោកក្លាយជាម្ចាស់ពាន នៅក្នុងរដូវកាលនេះ។
តារារដ្ឋ ចាងហ្វាងសារព័ត៌មាន”ផ្ទះតារា” ស្ថាបនិកគ្រួសារតារាកម្ពុជា:


LEAVE A REPLY

Please enter your comment!
Please enter your name here