យោងតាមការបង្ហោះរបស់ ពិធីករមុខច្រឡឺមលោក យ៉ារ៉ូ Yaro បានធ្វើអោយម្នាក់ៗសរសើរពីទឹកចិត្តយ៉ាងខ្លាំង ជាមួយនឹងការបង្ហាញនូវជំហរលះបង់ដើម្បីក្បាច់គុនខ្មែររបស់លោក និង ដើម្បីសិល្បៈវប្បធម៌ខ្មែររបស់លោក។ លោកបានសរសេរថា ខ្ញុំបាទ ជាយុវជនជំនាន់ក្រោយពិតជាមានមោទកភាព ប្រសិនបេីខ្ញុំអាចចូលរួមជាផ្នែកណាមួយនៃការថែរក្សា ការពាររបស់យេីង ទោះត្រូវចំណាយថវិការផ្ទាល់ខ្លួនខ្លះៗក៏ដោយ ដោយក្តីគោរព ស្រលាញ់🙏 😍 🇰🇭
ក្បាច់គុនល្បុក្កតោរបស់កម្ពុជាត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។
ល្បុក្កតោជាក្បាច់គុនបុរាណខ្មែរដែលចាក់ឫសចាក់គល់យ៉ាងជ្រៅនៅក្នុងសង្គមខ្មែរជាច្រើនសតវត្សរ៍មកហើយ និងបន្តរស់រានក្នុងសង្គមខ្មែររហូតដល់បច្ចុប្បន្ននេះ។ ចម្លាក់លើជញ្ជាំងប្រាសាទសម័យអង្គរជាភស្តុតាងបង្ហាញច្បាស់អំពីការហាត់សមក្បាច់គុននេះដែរ។ ជាមួយគ្នានោះ រូបភាពទាំងប៉ុន្មានដែលលោកបានបង្ហោះ ក៏ជាការក្រើនរំលឹក និង គាស់កកាយ នូវសិល្បៈវប្បធម៌ដ៏គួរអោយសរសើរនៅក្នុងពេលនេះផងដែរ។