មានការកោតសរសើរមិនតិចឡើយ ចំពោះសមត្ថភាពរបស់កូនប្រុសពៅ របស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅពេលលេងហ្គីតាបានយ៉ាងពិរោះទាំងវ័យក្នេង។ ក្រោយការបង្ហោះរបស់ លោក សូ ស្រណោះ ជុំវិញការបង្ហាញសមត្ថភាពរបស់កូនប្រុសសម្ដេច ហើយត្រូវបានសម្ដេចបវរធិបតី Share ចែកចាយ បានធ្វើអោយម្នាក់ៗលាន់មាត់យ៉ាងខ្លាំង នៅពេលបានឃើញពីសមត្ថភាពដ៏ឆ្លាតវៃមួយនេះ។
នេះក៏ចាត់ទុកថា គឺជាមុខមាត់ដ៏ធំមួយរបស់ សាលាសូស្រណោះ ផងដែរ ដែលមានកិត្តិយសបានបង្ហាត់ផ្នែកតន្ត្រីដល់កូនសម្ដេច ក្នុងនាមជាសាលាតន្ត្រីក្លាស៊ិកមួយនៅកម្ពុជា។ នៅក្នុងថ្ងៃនោះ គេក៏ឃើញទាំងវត្តមាន លោកជំទាវ ពេជ្រ ច័ន្ទមុន្នី មកដល់សាលាដោយផ្ទាល់ផងដែរ ទើបអ្នកណាក៏លាន់មាត់សរសើរដល់សាលាស្រណោះដែលមានកិត្តិយសមួយនេះ។





