ទើបតែសម្រាលកូនបាន2ខែប៉ុណ្ណោះ តែកំពូលតារាចម្រៀងហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា ត្រូវបានក្រុមហ៊ុនធំមួយ គឺ HSO ប្រគល់តំណែងអោយក្លាយជា BA លើផលិតផល2ប្រភេទតែម្ដង ខណៈដែលរូបសម្រស់របស់អ្នកនាង ក្រោយការទទួលទានផលិតផលនោះ មុនពេលពេលបង្ហាញខ្លួនជា BA ក៏ស្ទើរតែធ្វើអោយក្រមុំខ្លះមិនដូរ។ ទាំងសម្បុរស្បែក និង រាងរបស់អ្នកនាង គឺថាទាក់ទាញហ្វេនៗយ៉ាងខ្លាំង។ ក្នុងសកម្មភាពថតជាមួយផលិតផល HSO ដែលអ្នកនាងធ្វើជា BA ក្នុងពេលបង្ហាញខ្លួន អ្នកនាងបានលើកឡើងថា មុនពេលចេញមុខថតជាមួយអគ្គនាយិកា និង BA ផ្សេងទៀតនេះ អ្នកនាងបានទទួលទាន និង ប្រើប្រាស់ផលិតផលដែលអ្នកនាងបានទទួលជា BA មួយរយៈមកហើយ ដោយអ្នកនាងបានកត់សម្គាល់ថា ផលិតផលនេះ បានជួយអោយអ្នកនាងមានរាងស្អាត និង សម្បុរស្បែកសភ្លឺនោះផង។
លោកស្រី សាន់ សុខខេង អគ្គនាយិកាក្រុមហ៊ុន HSO បានលើកឡើងថា អ្នកនាងឱក សុគន្ធកញ្ញា គឺជាកំពូល BA ដែលបានប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុនមួយរយៈមកហើយ មុនពេលឈានដល់ជ្រើសអ្នកនាងជា BA។ តារាចម្រៀងរូបនេះ គឺជា BA លើផលិតផល2ប្រភេទរបស់ក្រុមហ៊ុន គឺ ចាហួយ៣រស់ជាតិ ដែលជាប្រភេទហ្វៃប័រសំរួលក្នុងការបន្ទោរបង់ ជួយសម្រកក្បាលពោះ កំភួនដៃភ្លៅ និងបណ្តេញជាតិពុលពីក្នុងខ្លួន ដោយអ្នកនាងទទួលទានជាប្រចាំថ្ងៃ ដែលបង្ហាញថាគឺទោះជាអ្នកនាងបំបៅដោះកូនដោយទឹកដោះ ក៏ទទួលទានចាហួយនេះបាន។
ផលិតផលមួយប្រភេទដែលអ្នកនាថ ក៏ជាអ្នកកាន់ និងទទួលទានជាប្រចាំផងដែរ គឺ ចាហួយត្រជាក់ ពន្យាភាពចាស់ ដែលធ្វើអោយស្បែកសរភ្លឺពីខាងក្នុង បំបាត់ជ្រួញ ដោយវត្តមានកំពូល BA អ្នកនាង ឱក សុគន្ធកញ្ញា ដែលទើបសម្រាលបុត្របាន2ខែ តែបានប្រើប្រាស់ផលិតផលនេះជាប្រចាំ គឺបញ្ជាក់ថា ផលិតផលសម្រករាង និង ពន្យារភាពចាស់របស់ក្រុមហ៊ុន គឺមានសុវត្ថភាពសម្រាប់សុខភាព100ភាគរយ។ ផលិតផលនេះ ក៏ល្អសម្រាប់ស្ត្រីពរពោះផងដែរ ទើបក្នុងចំណោមកំពូល BA របស់ក្រុមហ៊ុនទាំងអស់ ក៏មាន BA ដែលពរពោះ5ខែ ផងដែ។
លោកស្រីថា មកទល់ពេលនេះ ក្រុមហ៊ុន HSO ចរាចរលើទីផ្សារកម្ពុជាប្រមាណជាង8ឆ្នាំមកហើយ ហើយក្នុងចំណោម BA ដែលក្រុមហ៊ុនបានជ្រើសទាំងអស់ គឺមិនមែនតែអ្នកនាង ឱក សុគន្ធកញ្ញា ទេ សូម្បី BA ផ្សេងទៀត ក៏សុទ្ធតែជាកំពូលតារាផងដែរ ដូចជា អ្នកនាង ចាន់ កែវនិមល និង តារាល្បីៗផ្សេងទៀតជាដើម។