ថ្វីត្បិតតែបាត់វត្តមាន មិនឃើញតារាសម្ដែង លោក ប្រាក់ ផាកន ទៅទទួលគ្រឿងឥស្សរក្នុងពេលអ្នកសិល្បៈរាប់ពាន់នាក់ ត្រូវបានក្រសួងវប្បធម៌ ធ្វើពិធីប្រគល់ តែស្ងាត់លោក បែរជាត្រូវបានរាជរដ្ឋាៈបាលកម្ពុជា ដាក់សំណើរទៅកាន់អង្គព្រះមហាក្សត្រ ដើម្បីអោយទទួលបានគ្រឿងឥស្សរិយយសយ៉ាងមានកិត្តិយស ខណៈដែលគ្រឿងឥស្សរិយយស ដែលលោកទទួលបាន ក៏ជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់ គឺគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា។

ការទទួលបានគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់ ពីអង្គព្រះមហាក្សត្រ តបតាមការស្នើសុំរបស់ រាជរដ្ឋាភិបាលនេះ គឺបន្ទាប់ត្រូវបានគេដឹងថាបានបរិច្ចាគទាំងពរលវេលា និង ថវិកា ជួយដល់ការងារសង្គម ក្រោយពេលលោកក៏ជោគជ័យនឹងមុខជំនួញលក់ឡាន ទាំងពីរអ្នកភរិយា។

លោក ប្រាក់ ផាកន ដែលមានឈ្មោះកំណើតថា ប្រាក់ គឹមយ៉ាន បានបង្ហោះនៅលើបណ្ដាញសង្គម នេះគឺជាមហាកិត្តិយសដែលលោកក្នុងនាមជាអ្នកសិល្បៈមួយរូប ហើយទទួលបានគ្រឿងឥស្សរិយយស ក្រោយពេលអាចមានលទ្ធភាពជួយដល់សង្គម ទៅតាមលទ្ធភាពដែលខ្លួនធ្វើបាន។ ក្នុងនាមជាតារាដែលនៅតែមានការងារសិល្បៈជាហូរហែរ លោកថាខ្លួនដ្បិតថាមិនសូវសកម្មថតដូចមុន តែក៏មិនចោលនោះដែរ ដើម្បីទុកពេលវេលាមួយចំណែក ទៅធ្វើជំនួញពង្រឹងជីវិត និង បានជួយដល់សង្គម នូវអ្វីដែលលោកធ្វើបាន។

លោកក៏ត្រូវគេដឹងថា គឺជាអ្នកគៀងគរថវិកាពីគ្រប់ទិសទី ជួយដល់សហគមដែលលោកចុះជួយ អោយមានផ្លូវ ស្ពាន និង ជួយដោះស្រាយកង្វះខាតចំពោះបងប្អូនជាហូរហែរផងដែរ ទើបទទួលបានគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់មួយនេះ ខណៈដែលលោកក៌បានប្រកាសថានឹងបន្តសកម្មភាពជួយដល់សង្គម និង ការងារសិល្បៈអោយបានព្រមគ្នាបែបហ្នឹង បើទោះជាខ្លួនមានគ្រួសារ និង មានកូនពីរនាក់យ៉ាងកក់ក្ដៅយ៉ាងណាក្ដី។

LEAVE A REPLY

Please enter your comment!
Please enter your name here